ទាហានជនជាតិអង់គ្លេសម្នាក់បានរងការផាកពិន័យនិងម្នាក់ទៀតត្រូវបានធ្លាក់ពីតំណែង
នាយទាហានជនជាតិអង់គ្លេសម្នាក់ បានរងការ ផាកពិន័យនិងម្នាក់ទៀតត្រូវបានធ្លាក់ពីតំណែងបន្ទាប់ពីតុលាការ យោធាបានរកឃើញថាពួកគេបានបំពារបំពានទៅប្រជាជនស៊ីវិលនៅប្រទេស Afghanistan ។
នាយទាហាន ម្នាក់សារភាពនៅក្នុងសវនាការរបស់តុលាការយោធា ក្នុងប្រទេសអាឡឺមង់ថា ខ្លួនបានបង្ខំក្មេងប្រុសជនជាតិ Afghanistan ម្នាក់ប៉ះពាល់មកលើរាងកាយខ្លួន រួមទាំងបានប្រមាថដល់ក្មេងប្រុសម្នាក់ទៀតផងដែរ។
នាយទាហានទីពីរបានសារភាពថាបានរើសអើងពូជសាសន៍ចំពោះបុរសAfghanistan ម្នាក់៕ (Radio Australia)