ពិភពលោក​មាន​សន្ធិសញ្ញា​ថ្មីផ្នែក​ការ​​គ្រប់​គ្រង​ការ​ជួញ​ដូរ​អាវុធ​គ្រប់​ប្រភេទ​

ប្រទេស​ចំនួន​ជាង​៦០​ បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ជា​ប្រវត្តិសាស្រ្ត​មួយ​ស្ដី​អំពី​ការ​ជួញ​ដូរ​អាវុធ។

នេះ ​គឺ​ជា​សន្ធិសញ្ញា​ដំបូង​បំផុត​​ក្នុង​ពេល​ជាង​១០​ឆ្នាំ​ កន្លងទៅ​នេះ ដែល​មាន​សុពល​ភាព​ចំពោះ​អាវុធ​គ្រប់​ប្រភេទ។ សន្ធិសញ្ញា​នេះ​បាន​កើតមាន​ឡើង​ក្រោម​ការ​សម្រប​សម្រួល​របស់​អង្គការ​សហ​ ប្រជាជាតិ។

ប្រទេស​អូស្រ្តាលី​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែល​បាន​ ចុះលេខា​មុន​គេ ប៉ុន្តែ​សហរដ្ឋ​អាម៉េរិក, ចិន​និង​រុស្ស៊ី​​ មិន​ទាន់​បាន​ចុះ​ហត្ថលេខា​នៅ​ឡើយ​ទេ។

សាខា​របស់​អង្គការ Oxfam នៅ​អូស្រ្តាលី​និយាយថា​ ការ​ដែល​ពិភព​លោក​មាន​សន្ធិសញ្ញា​នេះ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ កាត់​បន្ថយ​បញ្ហា ដោយ​សារ​មាន​មនុស្ស​៥សែន​នាក់​ស្លាប់​រៀង​រាល់​ឆ្នាំ​ពី​អំពើហិង្សា​ ប្រើប្រាស់​អាវុធ។

អគ្គលេខាធិការ​នៃ​អង្គការ​សហ​ប្រជាជាតិ លោក បាន​ គីមូន មានប្រសាសន៍​ថា សន្ធិសញ្ញា​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​លំបាកដល់​ឈ្មួញ​សង្គ្រាម ក្រុមចោរ​សមុទ្រ និង​ភេរវករ​ក្នុង​ការ​ទទួល​បាន​នូវ​គ្រឿង​អាវុធ៕(Radio Australia)

Related Articles

Back to top button
Close
Close