អតីត​ប្រធានាធិបតី​តៃវ៉ាន់​លោក ឆេន ស៊្ហុយពៀន​ ប៉ង​ធ្វើ​អត្តឃាត​ក្នុង​ពន្ធនាគារ

រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​របស់​ តៃវ៉ាន់​ និយាយថា លោក ឆេន ស៊្ហុយពៀន ​អតីត​ប្រធានាធិបតី​តៃវ៉ាន់​ដែល​កំពុង​ជាប់​ពន្ធ​នាគារ​បាន​ប៉ុន​ប៉ង​ធ្វើ​ អត្តឃាត។

រដ្ឋ​មន្រ្តី​ដដែល ​បញ្ជាក់​ថា លោក​ឆេន ស៊្ហុយពៀន ​បាន​ព្យាយាម​សម្លាប់​ខ្លួន​ឯង​ដើម្បី​តវ៉ា​នឹង​ការ​កាត់​ទោស​ចំពោះ​រូប​លោក ​ឲ្យ​ជាប់​ពន្ធ​នាគារ​ជុំវិញ​ករណី​អំពើ​ពុក​រលួយ។ ប៉ុន្ដែ​លោក​ត្រូវ​ឆ្មាំ​គុក​ទប់​ស្កាត់​ទាន់​ពេល​មិន​ឲ្យ​ធ្វើ​អត្ដឃាត​។

យ៉ាង​ណាមិញ បើ​តាម​សេចក្ដី​រាយការណ៍​សុខភាព​របស់ លោក ឆេន ស៊្ហុយពៀន កំពុង​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​នឹង​ន​។

គួរ ​រំលឹក​ថា លោក​ ឆេន ស៊្ហុយពៀន​ ដែល​ឥឡូវ​នេះ​មាន​អាយុ​៦២​ឆ្នាំ​នោះ បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​កោះ​តៃវ៉ាន់​ក្នុង​រវាង​ឆ្នាំ​២០០០ ​និង​២០០៨។

តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​​​និយាយថា​ លោក ឆេន ស៊្ហុយពៀន បាន​ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​មាន​ការ​ខឹង​សម្បា​ ដោយ​សារ​ខណៈ​ពេល​ដែល​លោក​កំពុង​កាន់​តំណែង​ លោក​បាន​ជំរុញ​ទាម​ទារ​ឯក​រាជ្យ​សម្រាប់​កោះ​វ៉ាន់​ចេញ​ពី​ការ​គ្រប់​គ្រង​ របស់​ប្រទេស​ចិន ហើយ​ក្រោយ​មក​លោក​បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០០៩​ពី​បទ​ ប្រព្រឹត្ត​អំពើ​ពុក​រលួយ។

ប៉ុន្តែ​លោក ឆេន ស៊្ហុយពៀន វែកញែកថា ការ​ចោទ​ប្រកាន់​ចំពោះ​រូប​លោក​នេះ​គឺ​ជា​បញ្ហា​ចេតនា​នយោបាយ៕ (Radio Australia)

Related Articles

Back to top button
Close
Close