ពលរដ្ឋកម្ពុជាជាង ២សែនប្រើសេវាព័ត៌មានតាមទូរស័ព្ទដៃទាក់ទងនឹងការបោះឆ្នោត
Cambodia News
ភ្នំពេញ៖ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ឲ្យប្រើប្រាស់សេវាព័ត៌មានទាក់ទងនឹងការបោះឆ្នោតតាម ទូរស័ព្ទដៃ ហើយមកដល់ពេលឃើញថា មានពលរដ្ឋកម្ពុជាជាង២សែនចាប់ផ្តើមប្រើសេវាព័ត៌មានតាមទូរស័ព្ទដៃទាក់ទងនឹងការបោះឆ្នោត។
លោក ខន កែវមនោ អនុប្រធាននាយកដ្ឋានទទួលបន្ទុកផ្នែកព័ត៌មានសាធារណៈនៃគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតបានថ្លែងថា អ្នកប្រើប្រាស់សេវានេះ គឺមិនត្រូវបានចំណាយទឹកប្រាក់នោះទេ គ្រាន់តែវាយលេខ ១២៨៥ រួចចុចបញ្ជូន នឹងអាចជ្រើសរើសសារណាមួយដែលខ្លួនចង់ដឹង ទាក់ទងនឹងការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។
មន្ត្រីព័ត៌ មានរបស់កម្ពុជាវាយតម្លៃ ចំពោះគុណប្រយោជន៍នៃសេវាកម្មថ្មីនេះ ដោយថាប្រព័ន្ធថ្មីនេះ បានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន ស្តីពីការបោះឆ្នោត។
សូមបញ្ជាក់ ថា សេវាព័ត៌មានទាក់ទងនឹងការបោះឆ្នោតអាណត្តិទី៥នេះ បានបង្កើតឡើងក្រោមកិច្ចសហការរវាងគណៈកម្មាការជាតិរៀបចំការបោះឆ្នោត រួមជាមួយមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត និងវិទ្យាស្ថានបើកទូលាយ៕