ចិន​ទទួល​រង​ការ​រិះ​គន់​ពី​វិធាន​ការ​របស់​ខ្លួន​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដែន​​សមុទ្រ​

នៅ​ក្នុង​សន្និសីទតំបន់​ស្តី​ពី​ សន្តិសុខ​មួយ​ នៅ​ប្រ​ទេស​សិង្ហបុរី ប្រ​ទេស​ចិន​បាន​ទទួល​រង​នូវ​ការ​រិះ​គន់​យ៉ាង​ធ្ងន់​ធ្ងរ​លើ​វិធាន​ការណ៍​ របស់​ប្រ​ទេស​នេះ ​ក្នុង​ការ​ដោះ​ស្រាយ​​ជម្លោះ​ដែន​ដី​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ និង​ខាង​កើត។

រដ្ឋ​មន្ត្រីក្រសួង ​ការពារ​ជាតិ​ហ្វ៊ីលីពីន​លោក Voltaire Gazmin បាន​ធ្វើ​ការ​សាក​សួរ​ពី​គោល​បំណង​របស់​ប្រ​ទេស​ចិន​នៅក្នុង​តំបន់ ដោយ​លើក​ឡើង​ថា​ ការ​មិន​ជឿ​ទុក​ចិត្ត​គ្នា​មាន​ការ​កើន​ឡើង​ទាក់​ទង​ទៅ​នឹង​ការ​ធានា​របស់​ ប្រ​ទេស​ចិន​ដែល​លើក​ឡើង​ថា​ ខ្លួន​គ្មាន​មហិច្ឆិតា​ផ្នែក​នយោបាយ​លើ​តំបន់​​ជម្លោះ​នោះ​ទេ។

អគ្គមេ​បញ្ជាការ​ជាន់​ខ្ពស់​របស់​ប្រ​ទេស​ចិន​មួយ​រូប​បាន​ថ្លែង​ការ​ពារ​សកម្ម ​ភាព​របស់​ទី​ក្រុង​ប៉េកាំង ដោយ​លើក​ឡើង​ថា នាវា​ចម្បាំង​គួរ​តែ​បន្ត​ធ្វើ​ការ​យាម​ល្បាត​ដែន​ទឹក​នៅ​សមុទ្រ​ចិន​ខាង​ ត្បូង និង​ខាង​កើត ប៉ុន្តែ​ប្រ​ទេស​ចិន​មិន​ដែល​ចាត់​ទុក​ការ​ពង្រីក​ទឹក​ដី ឬការ​ច្បាំង​យក​ទឹក​ដី​ជា​គោល​នយោ បាយ​របស់​រដ្ឋ​នោះ​ទេ។

លោក ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ហ្វ៊ីលីពីន​បាន​ថ្លែង​ថា លោក​សង្ឃឹម​ថា​អ្វី​ដែល​ឧត្តម​សេនីយ៍​រូប​នេះបាន​អះ​អាង​​នឹង​ត្រូវ​គេ​យក​ ទៅ​អនុវត្ត ហើយ​លោក​ក៏​បាន​ការ​ពារ​ការ​សម្រេច​ចិត្ត​ជា​ឯកតោ​ភាគី​របស់​ទី​ក្រុង​ ម៉ានីល ​ក្នុង​ការ​​ដោះ​ស្រាយ​ជម្លោះ​ជា​មួយ​ទី​ក្រុង​ប៉េកាំង​ ជាមួយ​អាជ្ញា​កណ្តាល​អន្តរជាតិ​ផង​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close