អូស្ត្រាលី​ផ្អាក​ការ​ផ្ទេរ​អ្នក​ទោស​ឲ្យ​អា​ជ្ញាធរ​អាហ្វហ្គានីស្ថាន

កង​យោ​ធា​អូស្ត្រាលី​បាន​ផ្អាក​ការ​ផ្ទេរ​អ្នក ​ទោស​នៅ​ក្នុង​ប្រ​ទេស​អាហ្វហ្គានីស្ថាន​ បន្ទាប់​ ពីមាន​ការ​ចោទ​ប្រ​កាន់​ថា​ កង​សន្តិសុខ​របស់​ប្រ​ទេស​នេះ​បាន​ធ្វើ​ការ​រំលោភ​បំពាន​ដល់​អ្នក​ជាប់​ឃុំ។

លោក Stephen Smith រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​អូស្ត្រាលី​បាន​ប្រកាស​ពី​ការ​ផ្អាក​នេះ​ ខណៈ​ពេល​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​ទ័ព​អូស្ត្រាលី​មួយ​នៅ ​តំបន់ Uruzgan។

ការ​ប្រកាស​នេះ​ មានន័យ​ថា​ កង​ទ័ព​អូស្ត្រាលី​នឹង​មិន​ផ្ទេរ​ជន​ជាប់​ឃុំឃាំង​អាហ្វ​ហ្គានីស្ថាន​ទៅ​ អាជ្ញាធរ​ដែន​ដី​ទេ លុះ​ណា​តែ​មាន​ភស្តុ​តាង​បញ្ជាក់​ថា​ពួក​គេ​មាន​សុវត្ថិភាព។

បើ​តាម​ច្បាប់​តម្រូវ​ឲ្យ​កងទ័ព​ផ្ទេរ​ជន​ជាប់​ឃុំ​ឃាំង​ទៅ​អា​ជ្ញាធរ​ក្នុង​ស្រុក​ក្នុង​រយៈ​ពេល ៩៦​ម៉ោង។

ការ ​ប្រកាស​ផ្អាក​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រ​កាន់​ថា​សមា​ជិក​ ភ្នាក់​ងារ​ស៊ើប​ការ​ណ៍​អាហ្វហ្គានីស្ថាន បាន​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​អ្នក​ទោស ដែល​អា​ជ្ញា​ធរ​អូស្ត្រាលី​បាន​ប្រគល់​ដល់​ពួក​គេ។

ថ្មីៗ ​ នេះ​យោ​ធា​អង់គ្លេស​ក៏​បាន​សារភាព​ផង​ដែរ​ថា​ខ្លួន​បាន​ឃុំ​ជន​ជាប់​ចោទ​រយៈ ​ពេល​យូរ​ផង​ដែរ ដែល​ជន​ជាប់​ចោទ​មួយ​ចំនួន ​រង​ការ​ឃុំ​ខ្លួន​រហូត​ដល់​ជាង​មួយ​ឆ្នាំ​ក៏មាន៕ (Radio Australia )

Related Articles

Back to top button
Close
Close