ពៅ ​បញ្ញា​ពេជ្រ​ ជំ​ងឺ​ធ្វើ​ទុក្ខ​ខ្លាំង​ប្រកាស​​រក​ជំនួយ​

​Cambodia News

ហេង នាង

ភ្នំ​​ពេ​ញ​៖​ ​នៅ​លើ​ទំ​​ព័​រ​ប​ណ្តា​ញ​​​ទំ​នា​ក់​ទំ​ន​ង​​​ស​ង្គ​ម​ហ្វេស​ប៊ុ​ករ​​ប​ស់​ ​តា​រា​​​ច​ម្រៀ​ង​​​ ពៅ​ ​ប​ញ្ញា​ពេ​ជ្រ​​​បា​ន​​​បង្ហោះ​​វី​ដេ​អូ​​​ក្លី​​​ប​ ​រ​យៈ​ពេល​ ២​​​​នាទី​ ​រៀ​ប​រាប់​​ពី​​​​ស្ថា​ន​ភាព​​​មុ​ខ​​​រ​បួ​ស​​​រ​បស់​​​នា​ង​​​ជា​មួ​យ​ទុក្ខ​លំ​​បាក​ ​និ​ង​​​កា​រ​ធ្វើ​​​ទុ​ក្ខ​​ទោ​​​ម្មេ​ញ​​​ពី​​អា​កា​រ​​​ជំ​ងឺ​​​រ៉ាំរ៉ៃ​​​រ​ប​ស់​​​​នាង​។​កា​រ​ព្យា​បាល​​​ដោ​យ​​​ថ្នាំ​​​ដ​ដែល​​​ជា​​​រៀង​រា​ល់​ថ្ងៃ​ ​ធ្វើ​​​ឲ្យ​​អា​កា​រ​​​ជំ​ងឺ​​​ស៊ាំ​​​នឹង​​​ថ្នាំ​ ​ធ្វើ​​​ឲ្យ​​កា​រ​ព្យា​បាល​​គ្មា​ន​ប្រសិ​ទ្ធភា​ព​ ​ទើ​ប​​​នាង​​អំ​​ពា​វនា​វ​​​សុំ​​ជំ​នួ​យ​​តា​ម​រ​យៈ​​វីដេ​អូ​​​ក្លី​​ប​​​រ​ប​ស់​នា​ង​​​​ ​។​

សា​រ​មួ​យ​នេះគឺនា​ងច​ង់​ប​ញ្ជា​ក់​ថា​​នា​​ងកំ​ពុ​ង​ត្រូ​វ​ការ​ជំ​នួយ​យ៉ា​ង​ត​ក់​ក្រ​ហ​ល់​បំ​ផុ​ត​​​ស​ម្រា​ប់​​​ទិ​ញ​​​ថ្នាំ​​ដ​ង្កូ​វ​​​ ​និ​ង​ត​ម្រូ​វ​ការ​ព្យា​បា​ល​ឲ្យ​ទា​ន់​ពេ​លវេ​លា​ ​។​ ​នៅ​​​ក្នុ​ង​ ​​ ​Wa​l​l​ ​រ​ប​ស់​​នា​ង​​​ ​ដែ​ល​​មា​ន​​​រូ​ប​​​ភា​ព​​​ជា​​វី​ដេ​​​អូ​​​ដែ​ល​​​​ ​បា​ន​ប​ង្ហោះតា​ម​ប​ណ្តា​ញ​សង្គ​ម​ហ្វេ​ស​ប៊ុ​កនោះ​បា​ន​ឮ​ស​ម្លេង​ ​ ​និ​យា​យ​​​ ​​ខ្សា​វ​ៗ​​​ថា​ ​កា​រ​​ព្យា​បា​ល​​​ដោ​យ​​កា​រ​ប្រើ​ប្រា​ស់​​​ថ្នាំ​​ធ​ម្ម​តា​​នោះ​ ​លែ​ង​​​មាន​​​ប្រ​សិ​ទ្ធ​ភា​ព​​ទៀ​ត​​​ហើ​យ​។ ​

​ម្យ៉ា​ង​​​ទៀ​ត​ ​ពេ​ល​​នេះ​​​ជំ​ងឺ​​ធ្វើ​​​ទុ​ក្ខ​​​ខ្លាំ​ង​​មិ​ន​​​អាច​​​ទ្រាំ​​​បា​ន​​ ​ទើ​ប​​ក្រុ​ម​​​គ្រួសា​រ​ ​ដឹ​ក​​​យក​​​ម​ក​​​ព្យា​បា​ល​នៅ​​​ម​ន្ទី​​រ​ពេ​ទ្យ​ខេ​មា​ ហើ​យ​ចាំ​បា​ច់​ត្រូវ​ប្រើ​ថ្នាំ​មា​ន​ត​ម្លៃខ្ព​ស់​ៗ​ ​ទើ​ប​អាច​ទ​ប់ទ​ល់​នឹ​ង​​​ស្ថា​នភា​ព​ជ​ម្ងឺ​បា​ន។​ ​ព្រោះ​​​គ្រួ​សា​រ​នាង​អ​ស់​ល​ទ្ឋ​ភាព​ព្យា​បា​ល​ហើ​យ ​។​​​ សំ​ដី​ខ្សា​វៗនៅ​ក្នុង ​​វី​ដេ​អូ​​​ក្លី​​​ប​ ​រ​យៈ​ពេល​ ២​​​​នាទី ​នាង​​បា​ន​​​​​​បញ្ជា​​​​ក់​​​ថា​​​​​​ ​​​នា​ង​​​​​​សុំ​​​​​​​ឲ្យ​​​​​ស​​​ប្បុ​​រ​​​​​​​ស​​​ជ​​​ន​ និ​​​ង​​​អ្ន​​ក​​សិ​ល្បៈ​​នា​​​នា​​​ ​​​ច​​​ង់ជួ​​​យ​​​ដោ​​​យ​​​ក្តី​​​អ​នុ​​​គ្រោះ​​​​​​ដើ​​​ម្បី​​​មា​ន​ល​ទ្ឋ​ភា​ព​ក្នុ​ង​កា​រ​ព្យា​បា​ល​។

​គួ​​​រ​​​រំ​លឹក​​​ថា ​តា​រា​​​ច​ម្រៀង​ ​ពៅ​ ​ប​ញ្ញា​ពេជ្រ​ ​ត្រូ​វ​​​បាន​​​ឃា​ត​ក​រ​​មិ​ន​​ស្គា​ល់​​​មុ​ខ​​បា​ញ់​​​ប៉​ង​​ស​ម្លា​ប់​​​កា​ល​​ពី​​​ថ្ងៃ​ទី​២​៣ ​ខែ​​​កុ​ម្ភៈ ​ឆ្នាំ​​​២​០០​៧​ ​នៅ​​​ខា​ង​​មុ​ខ​​​វិទ្យា​ស្ថា​ន​​​ភាសា​​​អ​ង់គ្លេ​ស​ ​E​L​T​ ​ខាង​​​កើ​ត​​ផ្សារ​​​ថ្មី​។​ ​ភ្លាម​ៗ​​​នា​ង​​ត្រូ​វ​​​បាន​​ក្រុ​ម​គ្រួ​សា​រ​​ប​ញ្ជូ​ន​​ទៅ​​ធ្វើ​​​កា​រ​​ព្យាបា​ល​​នៅ​​​ម​ន្ទី​រ​​ ​ពេ​ទ្យ​​​ប្រទេ​ស​​​វៀ​តណា​ម​ ​ព្រ​ម​​ទាំ​ង​​​បន្ត​​​ទៅ​​​កា​ន់​​ប្រ​ទេ​ស​​​ថៃ។​ ​ប៉ុ​ន្តែ​​​ទោះ​​​ជា​​យ៉ា​ង​​​ណា​​ក៏​​​ដោ​យ អ​ស់​​​រ​យៈ​ពេ​ល​​​៥​​​ឆ្នាំ​​ក​ន្ល​ង​​​ម​ក​​នេះ​ ​ស្ថា​ន​​​ភា​ព​​រ​ប​ស់​​​តា​រា​​ច​ម្រៀ​ង​​ដែ​ល​​​ធ្លា​ប់​​មា​ន​​​ឈ្មោះ​​បោះ​​​សំ​ឡេង​​​រូប​​នេះ​​មិន​​​ មាន​​​ភាព​​​ប្រ​សើរ​​​ខ្លាំ​ង​​​ក្លា​​​នោះ​​​ទេ​ ​ពោ​ល​​គឺ​​​នា​ង​​​គ្រា​ន់​​តែ​​​អា​ច​​​អ​ង្គុ​យ​​​នៅ​​លើ​​​រ​ទេះ​​​រុ​ញ​​ប៉ុ​ណ្ណោះ​៕​

Pov-Panha-pech3
រូបក្នុងវីដេអូដែលបង្ហោះនៅលើ Wall របស់ពៅ បញ្ញាពេជ្រ ចេញពីមន្ទីរសម្រាកព្យាបាលមួយយីហោ ខេមា។

Related Articles

Back to top button
Close
Close