ថៃក្លាយជាគោលដៅរបស់អ្នកប្រើប្រាស់សារធាតុស្តេរ៉ូអ៊ីដនៅប្រទេសអូស្រ្តាលី
ប្រទេសថៃក្លាយជាគោលដៅរបស់ពលរដ្ឋដែល ប្រើប្រាស់សារធាតុស្តេរ៉ូអ៊ីដ ហើយក៏ជាប្រទេសដែលមានការជួញដូរនៅទីផ្សារងងឹតយ៉ាងសស្រាក់ សស្រាំ និងបានធ្វើឲ្យអ្នកប្រើប្រាស់ទទួលរងបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរ ។
ក្នុងកិច្ចសម្ភាសន៍ជាមួយពលរដ្ឋអូស្ត្រាលី លោក Jarrad ដែលជាអ្នកប្រើសារធាតុស្តេរ៉ូអ៊ីដ បានឲ្យដឹងថា លោកមិនអាចប្រើប្រាស់សារធាតុស្តេរ៉ូអ៊ីដនៅក្នុងប្រទេសអូស្ត្រា លីបានទេព្រោះវាខុសនឹងច្បាប់។
ដូចនេះ លោកសម្រេចចិត្តទៅប្រទេសថៃ ដែលលោកសន្មតថាជាកន្លែងលក់សារធាតុទាំងនេះក្នុងតម្លៃថោក។
នៅ ប្រទេសថៃ ថ្នាំដែលមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទដូចជាថ្នាំដែលមាន សារធាតុស្តេរ៉ូអ៊ីដ និងថ្នាំបង្កើនអ័ម៉ូន អាចរកជាវបានដោយស្របច្បាប់៕ (Radio Australia)