មេដឹកនាំប្រទេស៣ រូបរួម​គ្នា​លុប​​បំបាត់​ភាព​ក្រីក្រ​ឲ្យ​អស់​​ត្រឹម​ឆ្នាំ ២០៣០

ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូល​រួម​ជាមួយនឹង​បណ្តា​មេដឹក​នាំ​​ពិភព​លោក​ដើម្បី​​ជំរុញ​​ឲ្យ​អង្គការ​សហ ​ប្រជាជាតិ​លុប​​បំបាត់​ភាព​ក្រីក្រ​ឲ្យ​អស់​​ត្រឹម​ឆ្នាំ ២០៣០។

ប្រធានាធិបតីពីររូបរបស់ឥណ្ឌូ​ណេស៊ី លោក Susilo Bambang Ydhoyono និងសាធារណរដ្ឋ​លីបេរី លោកស្រី Ellen Johnson Sirleaf និង​នាយករដ្ឋ​មន្រ្តី​របស់​ចក្រ​ភព​អង់​គ្លេស លោក​ David Cameron បានមាន​ប្រសាសន៍រូមគ្នា​​ថា គួរ​​តែ​មាន “ការផ្លាស់ប្តូរ​” ក្នុងការ​ផលិត​​ផលិតផល​ និង​​ការ​ធ្វើ​អាជីវកម្ម​ដើម្បី​លុប​​បំបាត់​បញ្ហា​សង្គម​ដ៏​ធំ​ៗលើ​ ពិភពលោកនេះ​ ។

មេដឹកនាំ​ទាំងបី បាន​ដឹកនាំ​ក្រុមការងារ​មួយ​ក្រុម​ដែល​មាន​សមាជិក ២៧នាក់​ ទទួល​បន្ទុក​​ផ្តល់​អនុសាសន៍​មួយចំនួនដើម្បី​ជំនួស​ឲ្យ គោល​ដៅ​សម្រាប់​ការ​​អភិវឌ្ឍន៍​សហស្សវត្សរ៍​របស់​អង្គ​ការ​សហ​ប្រជាជាតិ​។

ជាមួយ ​គ្នា​នេះ​ដែរ ក្រុម​អ្នក​​​​ដឹកនាំពិភពលោក​ នៅ​ក្នុង​ស្ថាប័ន​​អង្គការ​សហប្រជាជាតិ បាន​អំពាវ​នាវ​ឲ្យ​ក្រុម​ហ៊ុន​ធំៗ​ទាំងឡាយ ​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​​ ១០០​ លាន​ដុល្លារ ធ្វើ​របាយការណ៍​​​មួយទៀត​ស្តី​ពីផល​ប៉ះពាល់​បរិស្ថាន ​បន្ថែម​ទៅ​លើ​របាយការណ៍​ចំណូល​របស់​ខ្លួន​។

ផែនការ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការព្យាយាម​ជា​អន្តរជាតិ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ ចីរភាព​បរិស្ថាន ដើម្បី​ជម្រុញ​កំណើន​សេដ្ឋកិច្ច និង​បញ្ឈប់​ភាព​ក្រី​ក្រ​ត្រឹម​ឆ្នាំ ២០៣០​ខាង​មុខ៕ (Radio Australia)

Related Articles

Back to top button
Close
Close