កូរ៉េខាងជើងប្ដេជ្ញានឹងបន្តកម្មវិធីនុយក្លេអ៊ែរ
ប្រទេសកូរ៉េខាងជើងបានប្ដេជ្ញាថា នឹងបន្តកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលនឹងធ្វើឲ្យអស់ន័យចំពោះរបាយការណ៍មួយចំនួនដែលថាក្រុងព្យុង យ៉ាងនឹងអាចវិលត្រលប់ចូលតុចរចា៦ភាគីឡើងវិញស្ដីអំពីបញ្ហា នុយក្លេអ៊ែរ។
បទវិចារណកថានៅលើទំព័រមុខរបស់កាសែតរដ្ឋាភិបាលកូរ៉េខាងជើង និយាយថា មានតែសព្វាវុធនុយក្លេអ៊ែរគួរឲ្យញញើតប៉ុណ្ណោះទេ ដែលអាចធានានូវជ័យជម្នះដើម្បីប្រឆាំងនឹងកងទ័ពរបស់របបចក្រ ពត្តិនិយម។
កាលពីសប្ដាហ៍មុននេះ ព័ត៌មានផ្លូវការរបស់ប្រទេសចិនបានរាយការណ៍ថា មេដឹកនាំនៃកូរ៉េខាងជើងលោក គឹម ជុងអ៊ុន បានថ្លែងប្រាប់ប្រធានរដ្ឋចិនលោក ស៊ី ជីងពីង ថា ក្រុងព្រុងយ៉ាងអាចនឹងវិលត្រឡប់ចូលតុចរចាវិញ។
ទីភ្នាក់ងារ ព័ត៌មានស៊ិនហួរបស់ចិននិយាយថា បេសកជនផ្ទាស់ខ្លួនរបស់លោក គឹម ជុងអ៊ុន បានបញ្ជូនលិខិតនៃសាររបស់កូរ៉េខាងជើងប្រគល់ជូនទៅប្រធានរដ្ឋចិន ដោយផ្ទាល់ដៃក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ប្រទេសចិន៕(Radio Australia)