រថ​យន្ត​ក្រឡុក​ស៊ី​ម៉ង៍​ បុក​គូទរ​ថយ​ន្ត​ដឹក​ដី​ពីរ​នាក់​គាប​ជាប់​នឹង​ក្បាល​រថ​យន្ត​

Cambodia News

ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​៩​នឹង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែឧសភា​ ​បុរស ​ពីរ​នាក់​ បាន​រង​របួស​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​បំផុត​ ដោយសារ​ពួក​គេ​ គាប​ជាប់​នឹង​ក្បាល​រថយន្ត​ ក្រឡុក​ស៊ីម៉ង់​តិ៍​ ខណៈ​ដែល​ពួក​គេ​បើករថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​លឿន​ ជ្រុល​បុក​គូទ​រថយន្ត​ដឹក​ដី​ពីក្រោយ​ពេញទំហឹង​ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ក្នុងភូមិ​ទួល​រកា​២​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​។​

ប្រភព​ព័ត៌មាន​​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​នេះ​ កើតឡើង​ក្នុង​ខណៈ​ពេល​ដែល​រថយន្ត​ពីរ​គ្រឿង​បើក​ស្រប​ទិស​គ្នា​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២​ ដោយ​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ប្រភេទ​រថយន្ត​ដឹក​ដី​ បាន​បើក​ពីមុខ​ក្នុង​ល្បឿន​លឿន​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​ដឹក​ដី​បាន​ចាប់​ហ្វ្រាំង​ឈប់​ ដោយ​មិន​បាន​ផ្តល់​សញ្ញា​ បណ្តាល​ឲ្យ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​ ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-6436​ ដែល​កំពុង​បើក​យ៉ាង​លឿន​ បាន​ជ្រុល​បុក​ចំ​គូទ​រថយន្ត​ដឹក​ដី​ មួយ​ទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​គាប​ជាប់​ នឹង​ក្បាល​រថយន្ត​ រង​របួស​ធ្ងន់ធ្ងរ​២​នាក់​។

បន្ទាប់ ​ពី​កើតហេតុ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​ រួម​ជាមួយនឹង​ក្រុម​ដឹក​អ្នក​របួស​ បាន​ចុះ​មក​អន្តរាគមន៍​គាស់​ក្បាល​រថយន្ត​ ទាញ​បុរស​ពីរ​នាក់​ដែល​គាប​ជាប់​ចេញពី​ក្បាល​រថយន្ត​ ដើម្បី​ជួយ​សង្គ្រោះ​។​ បុរស​ពីរ​នាក់​ខាងលើ​នេះ​ មិន​ត្រូវ​រង​របួស​រហូត​ដល់​ថ្នាក់​បាត់បង់​ជីវិត​នោះ​ទេ​ ដោយសារ​គេ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​។​ រថយន្ត​ទាំង​ពីរ​គ្រឿង​ ក្រោយ​ពី​កើតហេតុ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ ចុះ​មក​អន្តរាគមន៍​វាស់វែង​ អូស​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។​ ចំណែក​ជន​រង​គ្រោះ​ទី​១​ឈ្មោះ​ ប៊ុ​ន​ ធី​ អាយុ​២៧​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ថា​ អាយុ​២១​ឆ្នាំ​ ពួក​គេ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ​ ៕​

421355_454765454617193_1589441616_nDSC00701-400x300

Related Articles

Back to top button
Close
Close