​ចេញពីផ្ទះ​តាមសង្សារ​ ម្តាយ​​តាម​​ទាន់​ចាប់​បោច​សក់​ និង​វាយ​ខ្នោះ​

Cambodia News

ភ្នំពេញ​៖  ដោយ​សេចក្តីស្រលាញ់​បាន​ពុះ​ក​ញ្ច្រោ​ល​ខ្លាំង នារី​ម្នាក់​ដែលមាន​ស្នេហា​ស្មោះ​ចំពោះ​បុរស ដែលជា​កម្មករ​រោងចក្រ និង​គ្រួសារ​ក្រីក្រ​ម្នាក់ ត្រូវបាន​ឪពុកម្តាយ​របស់​នាង ព្រមាន​នឹងធ្វើ​ការហាមឃាត់ ដាច់​អ​ង្ហ​ការ មិន​ឲ្យ​ទាក់ទង​គ្នា ទោះ​បីជា​ត្រូវ​ឪពុកម្តាយ​វាយដំ ចាប់​បោក​សក់ កណ្តាល​សាធារណៈ និង​វាយខ្នោះ​ឃុំឃាំង​មិន​ឲ្យ​ជួប​មុខ​គ្នា​យ៉ាងណាក៏ដោយ ក៏​គេ​នៅតែ​មិនអាច​ឈប់​ស្រលាញ់​បុរស​ម្នាក់​នោះបាន​។

​​កាលពី​វេលា​ម៉ោង ៨ នឹង​០០​នាទី​យប់​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៣ ​រូបនាង​ក៏បាន​ស្កា​ត់ទៅ​ ជួប​មិត្ត​ប្រុស​របស់ខ្លួន ដែលជា​គូរ​សង្សា ប៉ុន្តែ​ជា​អកុសល ក៏ត្រូវ​ឪពុកម្តាយ​តាម​ទាន់ ខណៈពេលដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូ​ជាមួយគ្នា ស្ថិតនៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ភ្លាមនោះ ឪពុកម្តាយ​របស់​នាង​ក៏បាន​ចាប់​បោចសក់ និង​វាយខ្នោះ​កូន​ទាំង​កណ្តាល​សាធារណៈ ជាហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​ប៉ូលិស ចុះមក​ធ្វើការ​ឃាត់ខ្លួន​ដើម្បី​យកទៅ​សួរនាំ​តែម្តង​។

នារី​ដែល​ត្រូវ​ម្តាយ​ចាប់​បោក​សក់​ខាងលើនេះ ឈ្មោះ ស្រី ណែ​ត អាយុ​១៩​ឆ្នាំ បាន​និយាយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នាង​និង​បុរស​ជាស​ង្សា​ឈ្មោះ ប៉ុល ឡេង អាយុ​២០​ឆ្នាំ បាន​បម្រើ​ការងារ​នៅ​រោងចក្រ កាត់ដេរ​មួយកន្លែង នៅ​ម្តុំ​ជម្ពូ​វ័​ន្ត ដោយបាន​លួច​ចាប់ចិត្ត​ស្រឡាញ់គ្នា​ជាង​១​ឆ្នាំ​មកហើយ​។

នាង​បាន​បន្ត​រៀបរាប់​ទាំង​ចិត្ត​ក្តុកក្តួល​ថា ឪពុកម្តាយ​របស់​នាង​មិនបាន​យល់ព្រម​ឲ្យ​ពួកនាង​ទាក់ទង​គ្នា​ឡើយ ហើយ​ជារឿយៗ​ពួកគាត់​តែងតែ​ធ្វើការ​បំបែកបំបាក់​នឹង​វាយ​ធ្វើបាប​មកលើ​រូបនាង ​ជានិច្ច ព្រោះ​ពួកគាត់​មិន​ចង់​ឲ្យ​នាង​ស្រលាញ់គ្នា​។ ​ចំពោះ​ករណី​ខាងលើនេះ សមត្ថកិច្ច​នៅ​មិនទាន់​ដោះស្រាយបាន​យ៉ាងណា​នៅឡើយ​ទេ ដោយសារតែ ឪពុកម្តាយ ដើរតួ​ជា​អ្នកមានគុណ​ដ៏​ធំ​បំផុត​សម្រាប់​ជីវិត​របស់​កូនៗ​គ្រប់គ្នា តែ​ដោយឡែក ចំពោះ​ករណី​ខាងលើនេះ មាន​មហាជន​មួយចំនួន​បាន​និយាយថា បើទោះបីជា​កូន​ស្រលាញ់គ្នា​ជាមួយនឹង​មនុស្ស​ដែល​យើង​ជា​ឪពុកម្តាយ​មិន​ ពេញចិត្ត​យ៉ាងណាក៏ដោយ ក៏​មិនគួរ​វាយ​ធ្វើបាប​គ្នា​យ៉ាង​នេះដែរ​។

ម្យ៉ាងវិញទៀត ក្នុងនាម​យើង​ជា​កូនស្រី បើទោះបីជា​ស្រលាញ់គ្នា​ខ្លាំង​យ៉ាងណា​ជាមួយនឹង​មនុស្ស​ដែល​ខ្លួន​យើង​ ស្រលាញ់ ក៏​មិនត្រូវ​ប្រព្រឹត្តិ​សកម្មភាព​រត់​ស្កាត់​ណាត់ជួប​គ្នា​បែប​នេះដែរ​។ ​ ​ឪពុកម្តាយ​ចង់​ឲ្យ​កូន​ល្អជា​និច្ច ដូច្នេះ​បើ​យុវជន ឬ​យុវនារី​ណា​ម្នាក់​រកឃើញ​មនុស្ស​ដែល​ខ្លួនឯង​ស្រលាញ់​ហើយ គួរ​ណាស់​ចេះ​រក​ដំណោះស្រាយ ឬ​ពី​មូល​ហេតុដែល​ឪពុកម្តាយ​គាត់​មិន​ពេញចិត្ត​ដោយសារ​អ្វី នឹងត្រូវ​ចេះ​រក​ផ្លូវកណ្តាល​សម្រាប់​ដើរ ដើម្បី​ឲ្យ​បាន​តម្រូវ​ចិត្ត​ភាគី​ទាំងសងខាង ប្រសិនបើ​យើង​មិន​ចង់​បាត់បង់​នរណាម្នាក់៕

art1.1art1.2

Related Articles

Back to top button
Close
Close