អាម៉េរិកនឹងលើកពីបញ្ហាស៊ើបការណ៍តាមអ៉ិនធើរណិតក្នុងជំនួបជាមួយចិន
ប្រធានាធិបតីសហរដ្ឋអាម៉េរិក នឹងលើកឡើងអំពីបញ្ហាស៊ើបការណ៍តាមប្រព័ន្ធអ៉ិនធើរណិត នៅក្នុងជំនួបជាលើកដំបូងជាមួយអ្នកដឹកនាំបច្ចុប្បន្នរបស់ប្រទេស ចិននៅសប្តាហ៍ខាងមុខនេះ។
សេចក្តីថ្លែងការណ៍ពីសេតវិមាននិយាយថា ការចោទថាប្រទេសចិនបានលួចយកឯកសារតាមអ៉ិនធើរណិត នឹងលើកយកទៅពិភាក្សា ក្នុងកិច្ចប្រជុំរវាងលោក Barack Obama និង លោក Xi Jinping។
ការជួបគ្នានៅរដ្ឋ California នោះ កើតឡើងចំពេលដែលមានរបាយការណ៍ព័ត៌មានថា មានអ្នកលួចចូលទៅប្រព័ន្ធសព្វាវុធធំៗ របស់អាម៉េរិក។
រដ្ឋាភិបាលចិនបានបដិសេធថាមិនពាក់ព័ន្ធនឹងករណីស៊ើបការណ៍តាមប្រព័ន្ធអ៉ិនធើរណិតនេះទេ៕ (Radio Australia)