ច្បាប់កាត់ទោសប្រហារជីវិតនៅប្រទេសបាពួនូវែលហ្គីនី
អង្គការសិទ្ចិមនុស្សអន្តរជាតិបានថ្លែង ថាការអនុវត្តការកាត់ទោសប្រហារជីវិតរបស់ប្រទេស បាពួនូវែលហ្គីនី នឹងមិនអាចបញ្ឈប់បទល្មើសឧក្រិដ្ឋកម្មនោះទេ។
សភាប្រទេសបាពួនូវែលហ្គីនី បានធ្វើវិសោធនកម្មលើច្បាប់ឧក្រិដ្ឋកម្ម ដែលរួមបញ្ចូលទាំងច្បាប់កាត់ទោសប្រហារជីវិត រួមមានការព្យួរក ការចាក់ថ្នាំសម្លាប់ ការបាញ់សម្លាប់ ការឆក់សម្លាប់ និងការបន្ថប់ដង្ហើមឬក៍ដាក់ផ្សែងពុល។
លោកនាយករដ្ឋមន្រ្តី Peter O’Neill របស់ប្រទេសមួយនេះ បាននិយាយថាការកាត់ទោសប្រហារជីវិតនឹងអាចបញ្ឈប់បទល្មើស ឧក្រិដ្ឋកម្ម ប៉ុន្តែលោកស្រី Kate Schuetze ពីអង្គការសិទ្ចិមនុស្សអន្តរជាតិថ្លែងថាការអនុវត្តការកាត់ទោស ប្រហារជីវិត នឹងមិនអាចបញ្ឈប់បទល្មើសឧក្រិដ្ឋកម្មនោះទេ ហើយមានវិធីសាស្រ្តផ្សេងៗទៀតដែលអាចកាត់បន្ថយឧក្រិដ្ឋកម្ម ក្នុងនោះមានដូចជាការពង្រឹងផ្នែកច្បាប់និងប៉ូលិសជាដើម។
ចាប់ពី ឥឡូវនេះតទៅ ឧក្រិដ្ឋកម្មដែលនឹងត្រូវទទួលទោសប្រហារជីវិតក្នុងប្រទេស បាពួនូវែលហ្គីនី មានដូចជាការសម្លាប់មនុស្ស បទល្មើសរំលោភ អំពើប្លន់ អំពើក្បត់ជាតិ និងចោរកម្មសមុទ្រ៕ (Radio Australia)