ផ្ទះ​៨៧​ខ្នងនៅស្ទឹងត្រែង ​រង​​ការ​​ខូច​​ខាត​​ដោយ​​សារ​​ព្យុះ​ ​និង​​ភ្លៀង​​

Cambodia News

ស្ទឹងត្រែង៖ កាលពី​ម៉ោង១៧រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅ មាន​ភ្លៀង១មេ​យ៉ាងធំ លាយឡំ​នឹង​ខ្យល់ព្យុះ​កំបុតត្បូង ​បានធ្វើ​ឲ្យ​អគារ និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ប្រមាណ៨៧ខ្នង នៅក្នុង​ក្រុង​ស្ទឹងត្រែង ដួលរលំ និង​ប៉ើង​ដំបូល​ខ្ចាត់ខ្ចាយ។

iceប្រជាពលរដ្ឋនៅក្នុង​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹងថា ពួក​គាត់​​ពុំដែល​បាន​ឃើញ​ភ្លៀង​ធ្លាក់​មាន​លាយឡំ​ទៅដោយ​ដុំ​ទឹកកកតូចៗ ដូច្នេះ​ទេ​ពី​មុន​មក ហើយ​ហេតុការណ៍​នេះ​ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​មានការ​ងឿងឆ្ងល់ និង​ត​ត់​ស្លុត​ជាខ្លាំង ដោយ​អ្នកខ្លះ​បារម្ភ​អំពី​ការ​ប្រែ​ប្រូ​ល​អាកាសធាតុ។

តាម​របាយការណ៍​ជាបឋម​របស់​សាលាក្រុង​ស្ទឹងត្រែង​ បាន​ឲ្យ​បណ្តាញ​ព័ត៌មាន​អ​ប្សា​រា​ANNដឹងថា ភ្លៀង និង​ខ្យល់ព្យុះ​កាលពី​យប់​ថ្ងៃទី២៨ ខែឧសភា កន្លងទៅ​បាន​ធ្វើ​​ឲ្យ​ប៉ើង​ដំបូលផ្ទះ អស់៨៧ខ្នង ដើមឈើ​តូចធំ​ដូ​ល​រលំ​អស់៣០ដើម រន្ទះបាញ់​គោ​ងាប់១ក្បាល  មនុស្ស​រងរបួស​ស្រាល​ម្នាក់   និង​ស្លាក​យីហោពាណិជ្ជកម្មធំៗជាច្រើន​ទៀត​ត្រូវ​រង​ការខូចខាត៕

Related Articles

Back to top button
Close
Close