អ្នក​វាយ​លុក​តាម​អ៊ីនធើរណិត​លួច​យក​ឯកសារ​របស់​អង្គការ​ស៊ើប​ការ​សម្ងាត់​អូស្រ្ដាលី​

រដ្ឋមន្រ្ដី​ការ​បរទេស​អូស្រ្ដាលី​ មាន​ ប្រសាសន៍​ថា ការ​ឲ្យ​ដឹង​អំពី​ជន​ជាតិ​ចិន​ជា​អ្នក​វាយ​លុក​តាម​ប្រព័ន្ធ​អ៊ីនធើរណិត​ ហើយ​លួច​បាន​ឯកសារ​សម្ងាត់​ដែល​ជា​ប្លង់​​នៃ​​ប្រព័ន្ធ​អ៊ិនធើរណិត​ និងសន្តិសុខ​ទីស្នាក់ការ​ធំ​​របស់​​ភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​អូស្រ្ដាលី​ ហៅ​កាត់​ថា ASIO នៅ​ក្រុង​ខេន​បេរ៉ា នឹង​មិន​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្រ្ដ​រវាង​ អូស្រ្ដាលី​ និង​ចិន​នោះ​ទេ។

កម្មវិធី ​ស៊ើប​អង្កេត​ Four Corners របស់​ទីភ្នាក់​ងារ​ព័ត៌មាន​សោត​ទស្សន៍​ ABC អូស្រ្ដាលី​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ប្លង់​នោះ​ត្រូវ​គេ​លួច​នៅ​ក្នុង​ប្រតិបត្ដិការ​មួយ​ដែល​វាយ​ប្រហារ​ទៅ​លើ​ ក្រុមហ៊ុន​មួយ​ដែល​បាន​ការ​ងារ​កុង​ត្រា​ពី​រដ្ឋាភិបាល​ទាក់​ទង​នឹង​ការ​សាង ​សង់ទី​ស្នាក់​ការ​កណ្ដាល​​របស់​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​អូស្រ្ដាលី។

ឯកសារ​ប្លង់​ទាំង​នោះ​មាន​ព័ត៌មាន​អំពី​ប្លង់​អគារ, ទីតាំង​នៃ​កន្លែង​ដាក់​ប្រព័ន្ធ​កុំ​ព្យូទ័រ​មេ និង​ប្រព័ន្ធ​ទូរគមនាគមន៍។

មាន ​ប្រសាសន៍​ប្រាប់​ទៅ​កម្មវិធី​ទូរទស្សន៍ Sky ក្នុង​ស្រុក លោក​ព្រឹទ្ធ​សមាជិក Bob Carr សុំ​មិន​ធ្វើ​ការ​អត្ថា​ធិប្បាយ​ជា​លម្អិត​លើ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​ ប៉ុន្ដែ​មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​រវាង​អូស្រ្ដាលី​ និង​ចិន​នៅ​តែ​រឹង​មាំ​ដដែល៕ (Radio Australia)

Related Articles

Back to top button
Close
Close