ឆ្នាំនេះសត្វគោឧសភរាជសោយ តែពោតមួយមុខ
Cambodia News
កំពង់ចាម៖ នៅព្រឹកថ្ងៃ២៨ ខែឧសភា នេះ ព្រះមហាក្សត្រ និងនាម៉ឺនមន្រ្តីព្រមទាំងប្រជារាស្រ្តបាន មកជួបជុំគ្នានៅក្នុងកម្មវិធីច្រត់ព្រះនង្គ័លនៅឯខេត្តកំពង់ ចាម ដែលជាកិច្ចចាប់ផ្តើមនៃរដូវបង្កបង្កើនផលស្រូវនាឆ្នាំ២០១៣។
បន្ទាប់ពីភ្ជួរព្រះស្រែរួច គោឧសភរាជ ឬគោព្រះរាជទ្រព្យដែលត្រូវបានគេដាក់ឱ្យសោយចំណីជាច្រើនមុខនោះ បានសោយតែពោតមួយមុខប៉ុណ្ណោះ ក្នុងចំណោមចំណីទាំងប្រាំពីរមុខ។ តាមរយៈការសោយពោតនេះ អាចារ្យព្រះបរមរាជវំាងបានព្យាករតាមបែបជំនឿថា នៅឆ្នាំនេះដំណាំពោតមានភោគផលល្អណាស់។
ប្រទេសកម្ពុជាប្រារព្ធ ព្រះរាជពិធីនេះ ជារៀងរាល់ឆ្នាំដើម្បីរំលឹកដល់ប្រជាកសិករខ្មែរប្រុសស្រីឱ្យបាន ដឹងថា រដូវបង្កបង្កើនផលស្រូវ-ដំណាំបានមកដល់ហើយ៕
