បាតុកម្ម​​ប្រឆាំង​​ច្បាប់​រៀប​អាពាហ៍​ពិពាហ៍​​​មនុស្ស​ភេទ​ដូច​គ្នានៅ​បារាំង

ប៉ូលិសនៅ​​ប្រទេស​បារាំង​និយាយ​ថា មាន​បាតុករ​ប្រឆាំង​​ច្បាប់​រៀប​អាពាហ៍​ពិពាហ៍​​​មនុស្ស​ភេទ​ដូច​គ្នា ចំនួន​១សែន​៥​ម៉ឺន​នាក់ ចូល​រួម​ក្នុង​​បាតុកម្ម​​នៅ​ទី​ក្រុង​ប៉ារីស ដែល​​ជា​ការ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ដ៏​ធំបំផុត តាំង​ពី​ប្រទេស​បារាំង ទទួល​ស្គាល់ច្បាប់​រៀប​អាពាហ៍​ពិពាហ៍​​មនុស្ស​ភេទ​ដូច​គ្នា​មក​នោះ​។

ប្រធានាធិបតី ​បារាំង​ លោក Francois Hollande បាន​ចុះ​ហត្ថលេខា​លើ​ការ​ផ្លាស់​ប្តូរ​ច្បាប់​កាល​ពី​មួយ​សប្តាហ៍​មុន ប៉ុន្តែ​ការ​ចុះ​ហត្ថលេខា​នោះ មិន​បាន​បញ្ឈប់ការ​បន្ត​ធ្វើ​យុទ្ធ​នាការ​​ប្រឆាំង​នឹង​ច្បាប់​ថ្មី​នោះទេ។

កាល ​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ប្រវត្តិវិទូ​​អភិរក្ស​និយម​​ជ្រុល​មួយ​រូបបាន​ធ្វើ​អត្តឃាត​នៅ​ឯមហា​វិហារ Notre Dame ​។​ការ​ប្រឆាំង​នឹង​អាពាហ៍​ពិពាហ៍​មនុស្ស​ភេទ​ដូច​គ្នានេះ​​គឺជា​បុព្វ​ហេតុ ​មួយ​នៃការ​ធ្វើ​អត្តឃាតនេះ​។

​​​​​បាតុករ​មកពី​គ្រប់​ទិសទី​ក្នុង​ ប្រទេស​បារាំង បានទៅ​ជួប​ជុំគ្នានៅ​ទី​ប្រជុំជន​ទីក្រុង​ប៉ារីស ដោយ​រួម​មាន​ទាំង​លោក​ស្រី Marine Le Pen អ្នក​ដឹក​នាំគណបក្ស​ជាតិ​បារាំង​​ដែល​ជា​ក្រុម​​អភិរក្ស​និយម​ផង​ដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close