ឥណ្ឌា​សន្យាថា​នឹងចាត់​វិធាន​ការ​បង្រាប​​ក្រុម​អ្នក​បះ​បោរ ម៉ៅ​​​​ និយម

រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា បាន​សន្យាថា​នឹងចាត់​វិធាន​ការ​បង្រាប​ក្រុម ​អ្នក​បះ​បោរ ម៉ៅ​​​​ និយម​បន្ទាប់​ពី​​ការ​វាយ​ប្រហារ​មួយ​ ដែល​បណ្តាល​ឲ្យ​ប្រជា​ពលរដ្ឋ​ក្នុងភាគ​កណ្តាល​នៃ​ប្រទេស យ៉ាង​តិច​២៤នាក់​បាត់​បង់​ជីវិត។

ការ ​វាយ​ប្រហារ​ ដោយ​កាំភ្លើង និង​គ្រាប់​មីន ទៅ​លើ​ការ​ហែ​ក្បួន​នយោបាយ​នេះ បណ្តាល​ឲ្យ​​​ប៉ូលិស​យ៉ាង​តិច​ ៥​នាក់​បាត់​បង់​ជីវិត រួម​ជាមួយ​អ្នក​នយោបាយ​​​មួយចំនួន​ទៀតក៏​បានស្លាប់​ផងដែរ។ ក្នុង​ចំណោម​អ្នក​បាត់បង់​ជីវិត​ទាំងនោះ​ក៏​​មាន​អ្នក​ដឹក​នាំ​ក្នុង​តំបន់​ ម្នាក់​របស់​គណៈ បក្សសមាជជាតិ​​ឥណ្ឌា​ផង​ដែរ។

អតីត​រដ្ឋ​មន្ត្រី​មួយ​ រូប​កំពុងរង​របួស​ ដែល​អាច​ប៉ះពាល់​ដល់​ជីវិត។ រីឯ​ប្រធាន​បក្ស​សមាជជាតិ​ឥណ្ឌា​ លោកស្រី Sonia Gandhi មាន​ប្រសាសន៍​ថា​ការ​វាយ​ប្រហារ​នេះ មាន​ភាព​​ឃោរឃៅ និង​មិន​អាច​ទទួល​យក​បាន​ទេ។ ​​​​​

​ការ​វាយ​ប្រហារ​ដោយ​ក្រុម​អ្នក​ បះ​បោរ​ម៉ៅ​និយម​លើក​នេះ បាន​ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេបំផុត​ ក្នុង​អំឡុង​ពេល​៣ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​ក្រុម​​បះបោរ​នេះ​​។​​​ អាជ្ញាធរ​ឥណ្ឌា​​និយាយ​ថា នឹង​នាំ​​​ខ្លួន​​អ្នក​ដែលទទួល​ខុស​ត្រូវ​​​ក្នុង​ការ​វាយ​ប្រហារនេះ​ទៅ​​ កាត់​ទោស​នៅ​​តុលាការ៕ (Radio Australia)

Related Articles

Back to top button
Close
Close