ព្រះ​អង្គ​ម្ចាស់ ​ធម្មិកោ ​លា​លែង​ ពី​លេខា​ផ្ទាល់​ សម្ដេច​ម៉ែ​

Cambodia News

ភ្នំ​ពេញ៖ កាលពី​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៣ ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ​ ធ​ម្មិ​កោ​ បាន​សម្រេច​ព្រះ​ទ័យ​លាលែង​ ពី​តួនាទី​ជា​ព្រះរាជ​លេខា​ផ្ទាល់​របស់​ សម្ដេចម៉ែ​ហើយ​ ​ដើម្បី​​ចូល​ធ្វើ​ន​យោ​បាយ​ពេញលេញ​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មានបន្ទូលថា ព្រះអង្គ​បាន​រៀបចំ​លិខិត​លាលែង​ពី​តួនាទី​ជា​ព្រះរាជ​លេខាផ្ទាល់​របស់​ សម្តេច​ម៉ែ​ ហើយ​លិខិតនេះ​នឹង​ត្រូវ​ផ្ញើ​ទៅ​ព្រះមហាក្សត្រ ព្រះ​បាទ​​ព្រះបរមនាថ នរោត្តម សីហមុនី​ក្នុង​ពេល​ឆាប់ៗនេះ។

ព្រះ​អង្គ​ម្ចាស់​ ធ​ម្មិ​កោ​ បាន​មាន​បន្ទូលបព្ជាក់ថា មូលហេតុ​នៃ​ការលាលែង​ពី​តួនាទី​ជា​លេខា​ផ្តាល់​សម្តេចម៉ែ ថា ដោយសារតែ​ព្រះអង្គ​មិន​ចង់​ឲ្យ​ស្ថាប័ន​ព្រះមហាក្សត្រ និង​មិន​ចង់​ឲ្យ​គេ​អូសទាញ​ស្ថាប័ន​ព្រះមហាក្សត្រ ឬមួយ​សម្តេចព្រះ​មហាក្សត្រី​ចូលមកក្នុង​ឆាកនយោបាយ៕

Related Articles

Back to top button
Close
Close