សបា្ដហ៍​ក្រោយ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុករ​លួយ​ នឹង​ដាក់​ពាក្យ​ប្ដឹង​ព្រះ​អង្គ​ម្ចាស់​ធម្មិកោ​

Cambodia News

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​អង្គារ​សបា្ដហ៍​ក្រោយ អង្គភាព​ប្រឆាំង​អំពើ​ពុក​ រលួយ​ (ACU)​ នឹង​ដាក់​ពាក្យ​ប្ដឹង​ព្រះ​អង្គ​ម្ចាស់​ ស៊ី​សុវត្ថិ​ ធ​ម្មិ​កោ​ ទៅ​តុលាការ​ ​ ពី​បទ​មិនព្រម​ប្រកាស​ទ្រព្យសម្បត្ដិ​ ។​

ព្រះអង្គម្ចាស់ធម្មិកោ អតីតលេខា ផ្ទាល់របស់ព្រះបាទ នរោត្ដម សីហនុ ។
ព្រះអង្គម្ចាស់ធម្មិកោ អតីតលេខា ផ្ទាល់របស់ព្រះបាទ នរោត្ដម សីហនុ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ទី​ ២២​ ខែឧសភា​ ឆ្នាំ​២០១៣​ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី លោក​ ​ ឱម​ យ៉ិ​ន​ទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​មាន​ប្រសាសន៍​​​​ថា​ មាន​ភស្ដុ​តាង​គ្រប់​គ្រាន់​ អស់ហើយ​ដែល​ចោទ​ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ​ មិន​គោរព​ច្បាប់​ប្រឆាំង​អំពើ​ពុក​​រលួយ​ ដោយ​បដិសេធ​ប្រកាស​ទ្រព្យសម្បត្ដិ​ ។​

​​ព្រះ​អង្គ​ម្ចាស់​ធ​ម្មិ​កោ​ អតីត​លេខា​ ផ្ទាល់​របស់​ព្រះបាទ​ នរោត្ដម​ សីហ​នុ​ មាន​ព្រះ​បន្ទូល​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២១​ ខែឧសភា​ថា​ ព្រះ​អង្គ​សុខចិត្ដ​ប្រឈម​ នឹង​ផ្លូវច្បាប់​ ព្រោះ​​​ទ្រង់​ពុំ​មាន​តួនាទី​ក្នុង​ រដ្ឋាភិបាល​ ដូច្នេះ​ព្រះ​អង្គ​មិន​មាន​កាត​ព្វ​ កិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្ដិ​ទេ​ ។​

ការ​ប្រកាស​ទ្រព្យសម្បត្ដិ​នេះ​ចាប់​ ផ្ដើម​ពី​ឆ្នាំ​២០១១​ រហូត​​​ដល់​ឆ្នាំ​២០១៣​ មាន​មន្ដ្រីរាជការ​មាន​ឋានៈ​ និង​ត្រូវ​បាន​ តែងតាំង​ដោយ​អនុក្រឹត្យ​បាន​ទៅ​ប្រកាស​ ទ្រព្យ​សម្បត្ដិ​ជា​បន្ដបន្ទាប់​ ។​ ដោយឡែក​ មន្ដ្រី​ដែល​មាន​ឋានៈ​ក្រោម​នេះ​ អង្គភាព​ ប្រឆាំង​អំពើ​ពុក​រលួយ​គ្រោង​នឹង​ឱ្យ​ប្រកាស​ ទ្រព្យសម្បត្ដិ​ចាប់ពី​ឆ្នាំ​២០១៤​ ៕

Related Articles

Back to top button
Close
Close