ប៉ូលិសស្នើសុំរក្សាសណ្ដាប់ធ្នាប់និងភាពស្ងប់ស្ងៀមក្រោយពីមានការវាយប្រហារនៅទីក្រុងឡុងដ៍
ប៉ូលិស អង់គ្លេសបានស្នើសុំឲ្យពលរដ្ឋរក្សាសណ្ដាប់ធ្នាប់និងភាពស្ងប់ស្ងៀម ក្រោយពីមានការវាយប្រហារនៅតាមដងផ្លូវទីក្រុងឡុងដ៍។
បុរស២នាក់ដែលបានស្រែកពោល ពាក្យស្លោកអ៊ិស្លាម បានប្រើកាំបិតកាប់បុរសម្នាក់ទៀតរហូតដល់ស្លាប់។ គេគិតថាបុរសជាជនរងគ្រោះនោះ គឺជាទាហានបម្រើការនៅក្នុងបន្ទាយយោធាដែលឋិតនៅក្នុងតំបន់ Woolwich ឋិតនៅភាគអាគ្នេយ៍នៃទីក្រុងឡុងដ៍។
រដ្ឋាភិបាលអង់គ្លេសកំពុងតែចាត់ទុកហេតុការណ៍នេះថាជាការវាយប្រហារដែលគេសង្ស័យថាពាក់ ព័ន្ធនឹងភេរវកម្ម។
ប៉ូលិស ដែលគេបានហៅទៅទីកើតហេតុបានបាញ់ឲ្យជនសង្ស័យវាយប្រហារទាំង២នាក់ នោះរបួស ដោយពួកគេហាក់បីដូចជាមិនបានព្យាយាមរត់គេចឡើយ។
លោក Bernard Hogan-Howe ដែលជាស្នងការប៉ូលិសក្នុងក្រុងមានប្រសាសន៍ថា អង្គភាពប្រឆាំងភេរវកម្មកំពុងតែដឹកនាំការស៊ើបអង្កេតនេះ៕ (Radio Australia)