គយ​អាល្លឺម៉ង់​រឹបអូស​សត្វ​ស្វា​ពី​តារា​ចម្រៀង​ Justin Bieber

សត្វ​ស្វា​ចិញ្ចឹម​​មួយ​ក្បាល​របស់​​តារាច​ ម្រៀង​ជនជាតិ​កាណាដា​វ័យក្មេង​ម្នាក់​ ​ដែល​​មាន​ការ​ល្បី​ឈ្មោះ​ខ្លាំង​នោះ ត្រូវមន្រ្តី​គយ​ទី​ក្រុង Munich ក្នុងប្រទេស​អាល្លឺម៉ង់ រឹប​អូស​យក​ដោយ​សារ​តែ​​តារា​ចម្រៀង​រូប​នេះ ​មិន​មាន​ប្រកាស​ក្នុង​ឯកសារ​ឲ្យ​​មន្រ្តី​គយ​ដឹង​អំពីការ​នាំ​សត្វ​ស្វា​មក ​តាម​ខ្លួន​។

មន្រ្តី​នាំពាក្យ​របស់​អង្គការ​សង្គ្រោះ​ សត្វ​និយាយ​ថា​តារា​ ចម្រៀង​ យុជន Justin Bieber មិន​បាន​ប្រឹង​ប្រែង​ទាមទារ​យក​សត្វ​ស្វាចិញ្ចឹម ឈ្មោះ “Mally” នោះ​វិញ​ទេ​នៅ​ក្រោយ​ពេល​មន្រ្តី​គយ​រឹបអូស​ក្នុង​អំឡុង​ពេល​ដំណើរប្រគំ​ តន្រ្តី​ទេសចរណ៍​របស់​ខ្លួន។

អ្នក​នាំពាក្យ​ដដែល​និយាយថា​ ​សត្វ​ស្វា​ចិញ្ចឹម​នេះ​ឥឡូវ​ក្លាយ​ជា​សម្បត្តិ​របស់​ប្រទេសអាល្លឺ​ម៉ង់ ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​បញ្ជូន​ទៅ​ជម្រក​​ថ្មី​ជា​មួយ​សត្វ​ស្វា​ដទៃៗ​ ទៀត៕ (Radio Australia)

Related Articles

Back to top button
Close
Close