កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីល​គ្រាប់​ទី​៦​ក្នុង​ពេល​​៣​ថ្ងៃ​ផ្គើន​នឹង​ការ​ព្រមាន

កូរ៉េខាង​ជើង​បាន​បាញ់​​គ្រាប់​ មីស្ស៊ីល​ ចម្ងាយ​ជិត​ចំនួន​ពីរគ្រាប់​ទៅ​ ក្នុង​សមុទ្រ ដែល​ជា​ការ​​ផ្គើន​ប្រឆាំង​នឹង​ការ​ព្រមាន​របស់​អង្គការ​សហប្រជា​ជាតិ និង​កូរ៉េខាង​ត្បូង។

យោធា​ របស់​កូរ៉េខាង​ត្បូង​និយាយថា​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​ ទី​៦​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​កន្លង​ទៅ​នេះ។ កូរ៉េ​ខាង​ជើង​និយាយ​ថា នេះ​​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​ដែល​ធ្វើ​ឡើង​នៅ​ក្នុងឯ​ឆ្នេរ​សុទ្រ​ខាង ​​កើត​របស់​កូរ៉េខាង​ជើង។

ក្រុង​ព្យុង​យ៉ាង​បាន​ពិពណ៌នា​​ការ​បាញ់​ គ្រាប់​រ៉ុកកែត​ទាំង​នោះគឺ​ជា​​ការ​ហ្វឹក​ហាត់​យោធា​​។ ប៉ុន្តែ​និយាយថា ការ​ដែល​កូរ៉េខាង​ជើង​ និង​សហរដ្ឋ​អាម៉េរិក​ធ្វើ​សម​យុទ្ធ​យោធា​នៅ​ព្រំដែន​ខាង​ត្បូង​នោះ​​ទៅ​វិញ​ ទេ ដែល​​ជា​អំពើ​បង្ក​រឿង​ពិត​ប្រាកដ​។

កូរ៉េខាង​ត្បូង​បាន​ហៅ​ការ​ បាញ់​មីស្ស៊ីល​ទាំង​នោះ​ថា ជា​ទង្វើ​គួរ​ឲ្យ​ស្អប់​ខ្ពើម ហើយ​កំពុង​តែ​បង្កើន​ភាព​តាន​តឹង​នៅ​ជ្រោយ​កូរ៉េ​ជា​ថ្មី​ម្ដង​ទៀត ស្រប​ពេល​ដែល​អគ្គ​លេខាធិការ​នៃ​អង្គការ​សហ​ប្រជា​ជាតិ​លោក បាន គីមូន បាន​ទទូច​សុំឲ្យ​មាន​ការ​អត់​ធ្មត់​៕ (Radio Australia)

Related Articles

Back to top button
Close
Close