ប្រកាសលក់ខ្លួននារីៗវ័យក្មេងស្រស់ស្អាតតាមទំព័រ Facebook មួយ
ហេង នាង
Cambodia News
ភ្នំពេញ៖ ផេកហ្វេសប៊ុក (Page Facebook) មួយ ដែលមានអ្នក Like ជាង ៩ពាន់នាក់ បានយករូបក្មេងស្រី សិស្សសាលា និង តារាចម្រៀង ស្រីវ័យក្មេង ស្រស់ៗស្អាត មកបង្ហោះលើ Page Facebook របស់ខ្លួន និងថែមទាំងប្រកាស លក់ខ្លួនទៀតផង ។
តាមរយៈ Page Facebook មួយនេះ ត្រូវបានគេស្គាល់ឈ្មោះថា Sell Body ហើយនៅក្នុង Page នេះ គេមើលឃើញថា មានសុទ្ធតែរូបក្មេងស្រី វ័យក្មេងស្រស់ៗស្អាត ដែលមានឯកសណ្ឋានជាសិស្សសាលា។ មិនតែប៉ុណ្ណោះ គេក៏ឃើញរូបរបស់តារា ចម្រៀងស្រីវ័យក្មេងរ បស់ខ្មែរនៅក្នុង Page មួយនេះផងដែរ ។
តែទោះជាយ៉ាងណា គេមិនទាន់ដឹងថា Page Facebook ដែលមានឈ្មោះ Sell Body នេះ ចេះតែយក រូបរបស់គេមកដាក់ ឬមួយយ៉ាងណានោះទេ ។ តែបើសិនជា Page នេះ យករូបរបស់គេមកដាក់ ហើយប្រព្រឹត្តិបែបនេះមែន គឺពិតណាស់អ្នក ដែលប្រើប្រាស់ Page មួយនេះ និងអាចប្រឈមចំពោះមុខច្បាប់ ប្រសិនបើជាម្ចាស់រូបបានឃើញ ហើយដាក់ពាក្យប្តឹងនោះ៕

