នារីអារដៃនិងលេបថ្នាំសម្លាប់ខ្លួនដែលខ្លះហៅថា “ជាស្រីឡប់ៗ” បកស្រាយក្នុងហ្វេសប៊ុក
ហេង នាង
Cambodia News
ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ ដែលបានអារដៃ និងលេបថ្នាំសម្លាប់ខ្លួន ហើយត្រូវបានមនុស្សខ្លះជេរប្រមាថ និងជម្រុញឲ្យទៅស្លាប់ឲ្យបានឆាប់ ដោយសារតែរឿងប្រុសបោះបង់ចោលនោះបកស្រាយពីមូលហេតុខ្លះនៃរឿងប៉ងធ្វើអត្តឃាតនោះ។
បើទោះបីជានៅលើគ្រែមានទឹកមុខស្លេកស្លាំងក្នុងបន្ទប់មានអ្នកជំងឺជាច្រើននាក់ទៀតក៏ដោយ ក៏នាងឆ្លៀតថតរូបនិយាយតាមទូរស័ព្ទបញ្ជាក់ថា ពីរឿងរ៉ាវរបស់ខ្លួន ហើយថា សូម្បីតែឪពុកម្តាយបងប្អូនរបស់នាងក៏មិនបានទៅមើលនាងដែរនៅឯមន្ទីរពេទ្យ គឺមានតែមិត្តភក្កិខ្លះប៉ណ្ណោះ។ នៅពេលនាងដឹងខ្លួនភ្លាម នាងបានបកស្រាយភ្លាម។ អ្នកខ្លះអាណិត តែអ្នកខ្លះមិនប្រណីឡើយ ដោយជេរប្រមាថ រិះគន់ខ្លាំងៗថា ជាស្រីឡប់ ជាស្រីចោលផ្សៀត ជាស្រីឥតប្រយោជន៌ទាំងនៅក្នុងសង្គមគ្រួសារ និងសង្គមជតិ គឺថា ចាកចេញពីផែនដីទៅក៏មិនខាតដែរ។
នៅក្នុងការធ្វើអត្ថាធិប្បាយរបស់អ្នកលេង ហ្វេសប៊ុក បន្ទាប់ពីឃើញរូបនាងភ្លាម មានអ្នកខ្លះសង្ស័យថា នាងបានធ្វើពុត និង មិន បានលេបថ្នាំនោះទេ ហើយក៏មាន មតិខ្លះទៀត បានលើកឡើងថា នេះគ្រាន់តែជា ការសម្តែងឆាកល្ខោន របស់នាង ដើម្បីចង់ល្បី តែប៉ុណ្ណោះ។
ស្របពេលដែល អ្នកប្រើប្រាស់ហ្វេសប៊ុក ភាគច្រើន កំពុងចាប់អារម្មណ៍ និង ចង់ដឹង ចង់ឃើញ ពីស្ថានភាព របស់នាងនោះ កាលពីយប់មិញនេះ នាងបានថតនូវវីឌីអូឃ្លីប រយៈពេល ៤នាទីមួយ បង្ហាញពីស្ថានភាព របស់នាងដល់ អ្នកមិត្តភក្តិក្នុងហ្វេសប៊ុក ដែលបានយកចិត្តទុកដាក់ ផ្តល់កំលាំងចិត្តដល់នាង តាមការបញ្ចេញមតិ នាពេលកន្លងមកនេះ។
ហើយក្នុងនោះដែរ នាងក៏បានរៀបរាប់ និង បកស្រាយបំភ្លឺការពិត ជូនដល់ អ្នកប្រើប្រាស់ហ្វេសប៊ុក មួយចំនួន ដែលមានការមិនពេញចិត្ត នូវទង្វើរបស់នាង និង បានរិះគន់ តិះទាន ព្រមទាំងជេរដល់នាង ថែមទៀតនោះ អោយបានដឹងថា នាងពិតជាបានលេបថ្នាំ និង អារដៃ មែន ហើយអ្វីដែលនាងសង្កត់ធ្ងន់នោះ គឺបាននិយាយថា នាងធ្វើនេះជាការពិត និង មិនមានបំណង ចង់ល្បីអ្វីនោះទេ៕