គណបក្សប្រឆាំង ធ្វើបាតុកម្មអហិង្សាជាថ្មី ទាមទារឲ្យកែទម្រង់ការបោះឆ្នោត
Cambodia News
ភ្នំពេញ ៖ នាវេលាព្រឹកថ្ងៃទី២០ ឧសភា ២០១៣នេះ សមាជិក សមាជិកាគណបក្សសង្គ្រោះជាតិជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅទីលានប្រជាធិបតេយ្យ ដើម្បីហែក្បួនដាក់ញត្តិទៅសហគមន៍អឺរ៉ុប និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។
តាមគម្រោងក្បួននឹងដង្ហែតាមបណ្តោយផ្លូវប៉ាស្ទ័រឆ្ពោះទៅទិសខាងជើង ផ្លូវ២៥៤ រួចបត់ឆ្វេង ឆ្ពោះទៅមហាវិថីនរោត្តម ដើម្បីយកញត្តិទៅដាក់នៅសហគមន៍អឺរ៉ុប និងបន្តទៅអង្គការសហប្រជាជាតិប្រចាំកម្ពុជា ហើយការហែក្បួននេះ ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យមានសមាជិក សមាជិកាប្រមាណ១០០នាក់ប៉ុណ្ណោះ ៕
