នារីវ័យក្មេងអារកដៃ ធ្វើអត្តឃាត ថតវីដេអូ បង្ហោះតាមហ្វេសប៊ុក ព្រោះសង្សារសុំបែក
Cambodia News
ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ ព្រោះតែសង្សារជាទីស្រឡាញ់សុំបែក បានធ្វើអត្តឃាត ដោយអារក និង លេងថ្នាំសម្លាប់ខ្លួន ជាមួយស្រាបៀរ ព្រមទាំងថតវីដេអូ បង្ហោះ ក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យផ្អើលអស់អ្នកដែលនិយមលេងបណ្តាញសង្គមមួយនេះ តែទោះជាយ៉ាងណា ការប៉ុនប៉ងធ្វើអត្តឃាតនេះ មិនបានសម្រេចនោះទេ ព្រោះត្រូវបានអ្នកជិតខាងបញ្ជូនយកទៅ សង្រ្គោះនៅមន្ទីរពេទ្យទាន់ពេល។
នៅ ក្នុងខ្សែវីដេអូជាង៥នាទី ដែលបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក នារីខូចចិត្តម្នាក់នេះ បានបញ្ជាក់ថា បុរស ដែលជាគូកំណាន់ចិត្ត ហើយសូមចែកផ្លូវពីរូបនាង បន្ទាប់ពីស្រឡាញ់គ្នាអស់ជាច្រើនឆ្នាំនោះ មានឈ្មោះ គីម សុបញ្ញា។
តាមរយៈខ្សែវីដេអូបង្ហូរដោយទឹកភ្នែក អបដោយដៃប្រឡាក់ដោយឈាម នារីយកស្នេហាជាធំសំខាន់ជាងជិវិត សំខាន់ជាងគ្រួសារ និងឪពុកម្តាយ បានរៀបរាប់ថា រូបនាងពិតជាស្រឡាញ់សង្សាររបស់នាងជារៀងរហូត ហើយ ការថតវីដេអូ បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក គឺជាការលាពីមិត្តភក្តិ ក៏ដូចជាបុរសកំពូលស្នេហ៍របស់ខ្លួន ជា លើកចុងក្រោយ៕ ហេង នាង