រដ្ឋាភិបាល​ថ្មី​របស់​ម៉ាឡេស៊ី​ថា​កង្វះ​ចម្រុះ​ជនជាតិ​ដើម​ភាគតិច​​ក្នុង​គណៈ​រដ្ឋ​មន្ត្រី​មិន​អាច​បង្អាក់​ការ​ដឹក​នាំ​ប្រជាជនម៉ាឡេស៊ីទេ

រដ្ឋ​មន្រ្តី​ក្រសួង​​យុវជននិងកីឡា​​ថ្មី​របស់ ​ប្រទេស​ម៉ាឡេស៊ី លោក Khairy Jamaluddin​ មាន​ប្រ​សាសន៍​ថា ការ​ខ្វះ​​ភាព​ចម្រុះ​គ្នា​នូវ​តំណាង​ពី​ក្រុម​អានិកជន​នៅ​ក្នុង​គណៈ​រដ្ឋ​ មន្ត្រី​នេះ​មិន​អាច​បង្អាក់​លទ្ធភាព​ធ្វើ​ការ​របស់​រដ្ឋាភិបាលក្នុង​ការ​ ដឹក​នាំ​ប្រជាជនម៉ាឡេស៊ីឡើយ​។

លោក​នាយករដ្ឋ​មន្រ្តី​ Najib Razak បាន​មាន​ប្រសាសន៍​ថា ខុទ្ទ​កាល័យ របស់​លោក​នឹង​ជំរុញ​ការ​ផ្សះផ្សារ​ជាតិ​បន្ទាប់​ពី​បាន​ឈ្នះ​​បោះ​ ឆ្នោតកាលពី​ថ្ងៃ​ទី​ឧសភា​នោះ​​​។

ក្នុង​ជួរគណៈរដ្ឋ​មន្រ្តី​ថ្មី​មិន​ សូវ​មាន​សំណាង​រាស្រ្ត​ពី​តំណាង​របស់​អាណិក​ជន​ចិន​និង​ឥណ្ឌា​ទេ គឺ​សម្បូរ​ទៅ​ដោយ​ក្រុម​អភិរក្ស​និយម។

លោក​Najib Razak បាន​ធ្វើ​ជា​ប្រធាន​កិច្ច​ប្រជុំ​ដំបូង​នៃ​គណៈរដ្ឋ​មន្ត្រី​ថ្មី​របស់​លោក​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​ដែល​ប្រកប​ទៅ​ដោយ​ជម្លោះ​និង​មាន​ការ​បែង​ចែក​​ ជាតិ​សាសន៍​​។
យ៉ាង​ណាមិញ ក្នុង​ចំណោម​តំណាង​រាស្រ្ត​ទាំង​៣៣​មាន​តែ​២​តំណាង​អាណិជន​ចិន​និង​៦​តំណាង​ឲ្យ​អាណិជន​ឥណ្ឌា៕(Radio Australia)

Related Articles

Back to top button
Close
Close