សាលា​​ឧ​ទ្ធ​រណ៍​​ សម្រេច​​ឲ្យ​​កូន​ប្រុស​​លោក​​ឧកញ៉ា ឌួង ងៀប ម្នាក់​​នៅ​ក្រៅ​​ឃុំ​​ជា​​បណ្តោះ​អាសន្ន​

Cambodia News

ភ្នំពេញ៖ សំណុំរឿង​កូនប្រុស​ទាំង២ របស់លោក​ឧកញ៉ា ឌួង ងៀប អនុប្រធាននាយកដ្ឋាន​នគរ​បាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​អង្គរក្ស​ម្នាក់ទៀត ដែល​បានធ្វើ​សកម្មភាព​យក​កាំភ្លើង ទៅ​វាយ​លើ​អ្នកដទៃ បណ្តាល​ឲ្យ​រងរបួស​នោះ ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ កំណត់​យក​សំណុំ​រឿងនេះ ទៅ​បើកសវនាការ​នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពី​ពួកគេ​ជាប់ឃុំ នៅ​ព​ន្ធនាគារ​អស់​រយៈពេល​មួយខែ។

កូនប្រុសរបស់លោកឧកញ៉ា ឌួង ងៀប ឈ្មោះ ឌួង គឹមឡុង ។
កូនប្រុសរបស់លោកឧកញ៉ា ឌួង ងៀប ឈ្មោះ ឌួង គឹមឡុង ។

នៅ​ចន្លោះ​ពេលនេះ ពោលគឺ​នៅ​ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ សាលា​ឧ​ទ្ធរណ៍​បានសម្រេច​ឲ្យ​កូនប្រុស​របស់លោក ឌួង ងៀប ម្នាក់ ឈ្មោះ​ឌួង គឹម​ឡុង ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន ដូច្នេះ​សំណុំ​រឿងនេះ​នៅសល់​ជនជាប់ចោទ២នាក់​ទៀត​នៅជាប់​ឃុំ។ ប៉ុន្តែ​សវនាការ​ជំនុំជម្រះ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ លើក​យកមក​ជំនុំជម្រះ​លើ​ជនជាប់ចោទ​ទាំង៣នាក់​តែម្តង ព្រោះ​ការសម្រេច​នៅក្រៅ​ឃុំ​ជា​សំណុំរឿង​មុន​អង្គសេចក្តី។

គួររំលឹកថា កាលពី​រំលង​អ​ធា្រ​ត្រ​ឈានចូល​ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ នៅ​ក្នុង​​​ហាង​មួយ​យីហោ ហ្គេ​ឡាង ឡា​រ៉ង់ ដែលមាន​ទីតាំង​បណ្តោយ​ផ្លូវ​លេខ៦៣ សង្កាត់​បឹង​កេងកង​ទី១ ខណ្ឌចំការមន ឈ្មោះ មុំ ឌី​ណា ភេទ​ប្រុស អាយុ២៧ឆ្នាំ មាន​​ទីលំនៅ​ផ្ទះ​លេខ៦៧ ផ្លូវ​លេខ៤៧៤ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រួម​ជា​មួយ​មិត្តភក្តិ​មួយចំនួនទៀត​បាន​ចូល​ផឹកស៊ី​ដើម្បី​ចូលរួម​អ​បរសាទរ​ បុណ្យ​ចូល​ឆ្នាំថ្មី។

ពេល​ផឹកស៊ី​បាន​បន្ត​ដល់​ម៉ោង២ និង១២នាទី​រំលង​អ​ធា្រ​ត្រ ឈានចូល​ថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០១៣​ ក្រុម​ជនរងគ្រោះ​បាន​ស្រែក​អបអរសាទរ​ឡើង​កងរំពង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ឈ្មោះ ឌួង ឆាយ និង​ឈ្មោះ ឌួង គឹម​ឡុង ព្រមទាំង​អង្គរក្ស ៣នាក់​ផ្សេងទៀត មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង ​ពេល​នោះ​ឈ្មោះ ឌួង ឆាយ បាន​ដក​កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ ចេញពី​ចង្កេះ រួច​ដើរទៅ​វាយ​ក្បាល​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​បែក​ហូរឈាម​ជោក​​ខ្លួន។ បន្ទាប់មក​ពួកក្រុម​កូន​ឧកញ៉ា ឌួង ងៀប បាននាំគ្នា​ឡើង​ជិះ​រថយន្ត​ចេញ​បាត់អស់៕

Related Articles

Back to top button
Close
Close