តំណាង​រោង​ចក្រ​ វីង​ស្តារ​ស៊ូស ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ ចំពោះ​អ្នក​ស្លាប់ ​និង​ របួស​ក្នុង​ហេតុ​ការណ៏​បាក់ប្លង់សេ​

Cambodia News

លោក អ៊ិត សំហេង ក្នុងពិធីបុណ្យសព ដោយការបាក់ ប្លង់ឡៅតឿ កាលពីម្សិលមិញ ។
លោក អ៊ិត សំហេង ក្នុងពិធីបុណ្យសព ដោយការបាក់ ប្លង់ឡៅតឿ កាលពីម្សិលមិញ ។

ភ្នំ​ពេញ​៖ ក្រុម​អ្នកតំណាង​រោងចក្រ​ស្បែកជើង វី​ង ស្តារ ស៊ូ​ស (Wing Star shose ) ដែល​ជួប​ហេតុ​ការ​ណ៏​អាក្រក់​បាក់​ប្លង់​សេ ឡៅតឿ បណ្ដាល​ឲ្យ​កម្មករ​យ៉ាងហោចណាស់​៣​នាក់​ស្លាប់​និង​ជាង​ដប់​នាក់​ទៀត​រងរបួស​ កាល​ពី​ព្រឹក​ម្សិលមិញ​នោះ បាន​បង្ហាញមុខ​នៅក្នុង​សន្និសីទកាសែត​ឯ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ សុក្រ ទី ១៧ នេះ ដោយ​អះអាង​ពី​ការទទួលខុសត្រូវ​ចំពោះ​សំណង​នានា សម្រាប់​ជនរងគ្រោះ ទាំង​អ្នកស្លាប់ និង អ្នករងរបួស​។

នៅក្នុង​សន្និសីទកាសែត​នេះ គឺជា​ការបញ្ជាក់​បន្ថែម​ទៀត​ដែលមាន​លក្ខណ​ផ្លូវការ ខណៈ​កាលពី​ម្សិលមិញ​អ្នកតំណាង​ម្នាក់​នៃ​រោងចក្រ​នេះ បាន​អះអាងថា អ្នកស្លាប់​ម្នាក់​ទទួល​ប្រាក់ឧបត្ថម្ភ ពី​រោងចក្រ​ចំនួន ៦.០០០​ដុល្លារ និង អ្នករបួស ១៥០០​ដុល្លារ​នោះ ។​

​ប្លង់​សេ​ឡៅតឿ​នៃ​រោងចក្រ​ស្បែកជើង វី​ង​ស្តារ​ស៊ូ​ស ដែលមាន​អ្នកបំរើ​ការងារ​សរុប ៧៨០០​នាក់ និង មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣  ស្ថិត​ក្នុងភូមិ អង្គ​សុគន្ធា ឃុំ មហា​ប្ញ​ស្សី ស្រុក គងពិសី ខេត្ត កំពង់ស្ពឺ បាន​បាក់​រលំ​កាលពី​វេលា​ម៉ោងជាង​៧​ព្រឹក ម្សិលមិញ បណ្ដាល​ឲ្យ​មាន​អ្នកស្លាប់ ​៣​នាក់​ និង របួស​ជាង​ដប់​នាក់៕

Related Articles

Back to top button
Close
Close