ក្មេងប្រុសមួយរូបបាត់បង់ជីវិតបន្ទាប់ពីគេទុកចោលក្នុងរថយន្ត
បើតាមមន្ត្រីនគរបាលថៃបានឲ្យ ដឹងថា ក្មេងប្រុសអាយុ ៣ឆ្នាំមួយរូបបានបាត់បង់ជីវិត បន្ទាប់ពីគេទុកក្មេងប្រុសនេះចោលជាច្រើនម៉ោងនៅក្នុងរថយន្តដឹក កូនសិស្សសាលាមួយនៅក្រោម កម្តៅថ្ងៃ ដែលនេះជាករណីទីពីរហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
គេបានឃើញកុមាររូបនេះសន្លប់នៅក្នុងកាប៊ីនរថយន្ត ដែលគេប្រើប្រាស់សម្រាប់ដឹកកុមារទៅសាលាមតេយ្យមួយនៅភាគពាយ័ព្យ ខេត្តស៊ីសាកេត ជាប់ព្រំដែនប្រទេសកម្ពុជាកាលពីរសៀលថ្ងៃអង្គារ។
គេបានធ្វើការចោទប្រកាន់អ្នកបើករថយន្តពីបទមិនយកចិត្តទុកដាក់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ ខណៈដែលនគរបាលនឹងធ្វើការសាកសួរគ្រូបង្រៀនសាលាមតេយ្យ ដែលជាម្ចាស់រថយន្តនេះ។
ការស្លាប់របស់កុមាររូប នេះ កើតមានឡើងបន្ទាប់ពីក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ដែលគេរកឃើញស្ថិតក្នុងស្ថានភាពសន្លប់ដូចគ្នានៅ ក្នុងរថយន្តដឹកសិស្សសាលាមួយនៅទីក្រុងបាងកកបន្ទាប់ពីគេទុកចោល រយៈពេល ៤ម៉ោងកាលពីដើមខែមេសាកន្លងមក។ កុមារីរូបនេះក៏បានបាត់បង់ជីវិតបន្ទាប់បីព្យាបាលអស់ពេលពីរ សប្តាហ៍ ជាហេតុធ្វើឲ្យនគរបាលធ្វើការចោទប្រកាន់អ្នកបើកឡាន និងគ្រូបង្រៀនមួយរូបពីបទមិនយកចិត្តទុកដាក់។
ករណី ទាំងពីរនេះបណ្តាលឲ្យមានការរិះគន់ពីសុវត្ថិភាពកុមារនៅប្រទេស ថៃ ដែលនៅរដូវក្តៅសីតុណ្ហភាពកើនលើសពី ៣៥ អង្សាសេ៕(Radio Australia)