កម្មករ ៣នាក់ស្លាប់ ៦នាក់របួស ក្នុងហេតុការណ៍បាក់ឡៅតឿរោងចក្រវីងស្តារ ខេត្តកំពង់ស្ពឺ
Cambodia News
កំពង់ស្ពឺ៖ មកដលពេលនេះរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា លោក អ៊ិត សំហេង បានឲ្យដឹងថា កម្មករ ៣នាក់ស្លាប់ និងរងរបួស ៦នាក់ក្នុងហេតុការណ៍បាក់អាគារនៅរោងចក្រវីងស្តារ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីម៉ោង ៧:៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោកអ៊ិត សំហេង បានឲ្យដឹងទៀតថា ក្នុងហេតុការណ៍បាក់អាគារនោះ មានកម្មករម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយពីរនាក់ទៀតបានស្លាប់នៅពេលទៅដល់មន្ទីរពេទ្យ។ ចំណែកអ្នករបួសមាន ៦នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
នាព្រឹកព្រលឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣នេះ សង្ស័យមានអាចនឹងមានកម្មករជាច្រើននាក់ បានស្លាប់ និងរងរបួស បន្ទាប់ពីហេតុការណ៍បាក់ប្លង់សេ អគាររោងចក្រ ស្បែកជើង «វីងស្តាស៊ូ» ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ នៅគីឡូម៉ែត្រលេខ៤៩ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕