ប៊ុន ផៃលីន មានបុរសជាច្រើននាក់នៅបារាំងសុំជូនដើរលេង
Cambodia News
ព័ត៌មានកម្សាន្ត
ភ្នំពេញ៖ តារាចម្រៀងយេៗសិចស៊ី លក់សំឡេងក្នុងក្លិបរាត្រី ល្បីមានមន្តស្នេហ៍ទាក់កន្លង់ឯនាយសមុទ្រ នៅពេលសម្តែងនៅប្រទេសអូស្រ្តាលី នាង ប៊ុន ផៃលីន បានអះអាងថា នៅថ្ងៃទី១៥ ខែឧសភានេះ នាងនឹងឡើងយន្តហោះទៅច្រៀងនៅប្រទេសបារាំង រយៈពេលបួនសប្តាហ៍ហើយនៅបារាំងនោះមានអ្នកចាំជូននាងដើរលេងច្រើន នាក់ណាស់។ ប៉ុន្តែនាងបែរជាបដិសេធមិនទទួលសំណើស្នេហ៍ពីបុរសៗនៅបារាំងណាមួយ ឡើយខណៈដែលនាងអះអាងថា បេះដូងនាងមានម្ចាស់ហើយ ហើយមិនបើកបេះដូងទទួលស្នេហ៍ពីបុរសនៅបារាំងម្នាក់ទៀតបានឡើយ។
កាលពីចុងឆ្នាំ២០១២ តារាចម្រៀងយេៗ ដែលជាអតីតកម្មការិនីរោងចក្រកាត់ដេរ មានកំណើតពីដីជនបទខេត្តតាកែវ និយមលេងស្ទីលសិចស៊ីចំហទ្រូងនាង ប៊ុន ផៃលីន ត្រូវបានសមាគមខ្មែរនៅប្រទេសអូស្រ្តាលីអញ្ជើញរូបនាងទៅច្រៀង និងសម្តែងនៅប្រទេសអូស្រ្តាលីរយៈពេល១ខែ ដែលនោះជាដំណើរបើកកាត់ខ្សែបូសម្រាប់ការចេញច្រៀងក្រៅប្រទេសចាប់ តាំងពីនាងវិវត្តខ្លួនពីកម្មការិនី មកលក់សំឡេងក្រោមភ្លើងពណ៌ក្នុងក្លិបរាត្រីអស់រយៈកាលជិតកន្លះ ទសវត្សរ៍នោះ។
ប៉ុន្តែអ្វីដែលនាងទទួលភាពលេចធ្លោបំផុត ក្រៅពីភាពជោគជ័យលើសិល្បៈសម្តែងស្តូចស្តើងនោះ គឺតារាចម្រៀងយេៗវ័យ២៥ឆ្នាំរូបនេះ វិលត្រឡប់មកដល់ស្រុកខ្មែរវិញមានទាំងសម្ពាយស្នេហ៍បុរសអាណិកជន ខ្មែរអូស្រ្តាលីវ័យជាង៥០ឆ្នាំម្នាក់តាមមកសាងស្នេហ៍ផ្អែមល្ហែម ដល់ស្រុកកំណើតនៅតាកែវ ផ្អើលអស់អ្នកភូមិទៀតផង។
យ៉ាងណា រឿងនេះនាងក៏មិនបានលាក់លៀមពីមហាជនដែរហើយនាងក៏សារភាពដែរថា បុរសវ័យចំណាស់ហើរឆ្លងទ្វីបមកតាមនាងនោះពួកគបានស្គាល់គ្នា គ្រាដែលនាងបានទៅច្រៀងនៅប្រទេសអូស្រ្តាលីនេះ។
ដោយសារតែភាពសិចស៊ី និងមានមន្តស្នេហ៍មិនធម្មតានេះហើយបើគ្រាន់តែឮនាងបង្ហើបពី ដំណើរហោះហើរទៅច្រៀងនៅប្រទេសបារាំង និងល្បីថា មានអ្នកចាំជូនដើរលេងនោះមហាជនជាច្រើនលើកឡើងថា នាង ផៃលីន តារាចម្រៀងយេៗល្បីរឿងស្នេហាជាងសិល្បៈនោះ នាងទៅច្រៀងនៅបារាំងលើកនេះក៏ដូចជាដំណើរទៅច្រៀងនៅអូស្រ្តាលី ដែរហ្នឹង ថាមិនបានវិលវិញមានបុរសម្នាក់ទៀតតាមមកដល់កាំជណ្តើរផ្ទះទៀតក៏ មិនដឹង។ បន្ថែមលើការលើកឡើងនោះទៀត មហាជនទាំងនោះក៏បាននិយាយទៀតថា៖«នាង ប៊ុន ផៃលីន ល្បីថាជាតារាចម្រៀង តែដូចមិនដែលឃើញនាងឡើងច្រៀងកម្មវិធីទូរទស្សន៍សោះ ក្រៅពីល្បីតែមានស្នេហាជាមួយអ្នកធំនេះអ្នកធំនោះនិងមានបុរស ក្រៅស្រុកទិញឡានឲ្យនោះ ដូចជាមិនមានសកម្មភាពសិល្បៈណាលេចធ្លោសោះ។
ជាមួយពាក្យសម្ដីបែប ជាក្តៅស្លឹកត្រចៀកបន្តិចដែរនោះ តារាចម្រៀងយេៗ ដែលមានសំណាងចេញច្រៀងឆ្លងទ្វីបទាំងសំឡេងខ្លួនមិនទាន់បានថតចូល CD មួយបទផងនោះនាងបានបញ្ជាក់ថា៖«ការចេញទៅច្រៀងនៅប្រទេសបារាំងលើក នេះ ខ្ញុំមិនបានតាំងចិត្តទាក់យកកន្លង់ស្រុកបារាំងណាម្នាក់ឡើយហើយ ខ្ញុំក៏មិនចង់បានកេរ្តិ៍ឈ្មោះខ្ញុំល្បីរឿងស្នេហាដូចពាក្យគេ និន្ទាទៀតដែរខ្ញុំចង់ល្បីដោយសិល្បៈវិញ»។
បើទោះជានាងលើកពីការតាំងចិត្តយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែនាងក៏បានបង្ហើបឲ្យដឹងដែរថា៖«ស្ពនស័រ ហៅខ្ញុំទៅច្រៀងនៅប្រទេសបារាំងនេះក៏ដូចជាខាងស្ពនស័រហៅខ្ញុំទៅ ច្រៀងនៅអូស្រ្តាលីដែរ»។ នាងបានបន្តថា៖«កាលពីទៅច្រៀងនៅប្រទេសអូស្រ្តាលី ខ្ញុំមិនសូវបានច្រៀងប៉ុន្មានទេ ភាគច្រើនគេឌុបខ្ញុំដើរលេង បានច្រៀងតិចតួចណាស់ តែគេគាំទ្រខ្ញុំច្រើន។ដូចគ្នានេះដែរ ខ្ញុំប្រហែលជាត្រូវគេឌុបខ្ញុំដើរលេងទៀតហើយមើលទៅ»។
តារាចម្រៀងដែលកំពុងត្រូវប៉ាន់ទីផ្សារក្រៅប្រទេសវ័យ២៥ឆ្នាំ នាង ប៊ុន ផៃលីន បានបញ្ជាក់ថា៖«ខាងស្ពនស័រនៅបារាំងតែងបង្ហើបប្រាប់ថា ខ្ញុំមិនបាច់ច្រៀងក៏បានដែរ ឲ្យតែខ្ញុំទៅ គឺទៅតែដើរលេងទៅ»។
ប៉ុន្តែបើទោះយ៉ាងណា ដំណើរផ្ញើខ្លួនលើទឹកដីបារាំងលើកនេះ នាងទទួលទាំងការច្រៀងរាំការសម្តែង និងការដើរលេងតែដាច់ខាតមិនទទួលសំណើសុំបើកបេះដូងឡើយ។នាងបាន អះអាងថា៖«ពេលនេះខ្ញុំមានម្ចាស់ចិត្តចាំឃុំគ្រងបេះដូងហើយខ្ញុំ មិនអាចបើកបេះដូងបន្តស្នេហ៍ជាមួយបុរសណាម្នាក់ទៀតបានទេហើយក៏ ខ្លាចដែរស្នេហាត្រីកោណនោះបើមានមែននឹងមានម្នាក់ឈឺចាប់មិនខាន ឡើយ»។
នាងក៏ឲ្យដឹងដែរថា នាងទៅដល់បារាំងមែន តែចិត្តនៅជាប់នឹងតាអូស្ត្រាលី មិនដែលឃ្លាតមួយវិនាទីណាឡើយ»៕ ស.រ