គណ​បក្ស​សង្គ្រោះ​ជាតិ ​នៅ​មាន​ពេល​៥​ថ្ងៃ​ទៀត​

Cambodia News

ភ្នំ​ពេញ​៖ កាល​ពីល្ងាចថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៣ គណ​កម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប)​ ​បាន​អោយ​ដឹង​ថា​ គណ​បក្ស​សង្រ្គោះ​​ជាតិ​នៅ​មាន​ពេល​៥​ថ្ងៃ​ទៀត​ ​គឺ​ពី​ថ្ងៃ​ទី​១៤​ ​ដល់​ថ្ងៃ​ទី​១៩​ ខែ​ឧសភា​ នេះ​ ដើម្បី​កែ​តម្រូវ​ឈ្មោះ​ និងថ្ងៃខែឆ្នាំ​កំណើត​ ​ដែល​ខុស​ ។​

CRNPlogo-320x230លោក​ទេព​ នីថា អគ្គ​លេខា​ធិការ​នៃ​ គ.ជ.ប ​ ​ បាន​ថ្លែង​នៅក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ថា​ ប្រ​សិន​បើ​ខក​ខានមិនបាន​បំពេញ​បែប​បទ​ ​ដើម្បី​ដាក់​ជូន​ ​គ.ជ.ប​ ​ទាន់​​ពេល​វេលា​ទេ​ គណ​បក្ស​សង្រ្គោះ​ជាតិ​ អាច​នឹង​បាត់​បង់​សិទ្ធិ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​ ៥​នាថ្ងៃ​ទី​២៨ ខែ​កក្កដា​ ខាង​មុខ​នេះ​ ។​

យោង​តាម​លោក​ ​ទេព​ ​នីថា​ ​មាន​បេក្ខ​ជនតំណាង​រាស្ត្រ​ចំនួន​ជាង​២០​ ​រូប​ របស់​គណ​បក្ស​សង្រ្គោះ​ជាតិ​ ​ដែល​មាន​លិខិត​ស្នាម​រដ្ឋ​បាល​ផ្ទាល់​ខ្លួន​មិន​ច្បាស់​លាស់​ ហើយ​តម្រូវ​អោយ​មាន​ការ​កែ​សម្រួល​ ៕

Related Articles

Back to top button
Close
Close