គូស្នេហ៍មួយគួស្រឡាញ់ជាង ២ឆ្នាំ រហូតបានកូន ១ខាងប្រុសដោះដៃ
Cambodia News
ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង មួយគូរ ដែលខាងប្រុស មានអាយុជាង ២០ឆ្នាំ និង ខាងស្រីមានអាយុជាង ១០ឆ្នាំ បាន ស្រឡាញ់គ្នា អស់រយៈពេល ជាង ២ឆ្នាំមក ហើយ តាំងពីឆ្នាំ២០១១ មកម្ល៉េះ រហូតដល់ ជ្រុលជ្រួសហួសប្រពៃណី ហើយថែមទាំង ជួលផ្ទះនៅជាមួយគ្នា ដូចប្ដីប្រពន្ធ ប៉ុន្តែចុងក្រោយខាងប្រុស បានដោះដៃលែងទទួលខុសត្រូវ នៅពេល ដែលខាងស្រី ដែលជាអនីតិជនបានកើត កូនស្រីម្នាក់ រហូតមកដល់ពេលនេះអាយុ ជាង ៤ខែហើយ ។
ប្រធានការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ លោក កែវ ធា បានថ្លែងតាម ទូរស័ព្ទថា យោងតាមពាក្យ បណ្ដឹងរបស់នារីរងគ្រោះ បានឱ្យដឹងថា រូប នាងមានឈ្មោះ ជ.រ.ស កាលពីអាយុ១២ឆ្នាំ ពោលនៅអំឡុងឆ្នាំ ២០១១ បានលួចមាន ទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ឈ្មោះ ប៉ែន វិចិត្រ អាយុ ២១ឆ្នាំ ស្នាក់នៅផ្ទះ លេខ ៤១ ផ្លូវលេខ ៤៧៨ សង្កាត់ទួលទំពូង ទី១ ខណ្ឌចំការមន ហើយសេចក្ដីស្រឡាញ់ របស់ពួកគេកាន់តែជ្រៅទៅៗ រហូតមាន ថ្ងៃមួយនោះ បាននាំគ្នាចូលទៅដេកផ្ទះសំ ណាក់។
ក្រោយមកពួកគេទាំងពីរនាក់ រិតតែស្រឡាញ់គ្នា ជ្រៅឡើងៗ រហូតដល់ ដាច់ចិត្ដ ចាកចេញពីផ្ទះ ហើយទៅជួលផ្ទះ មួយរស់នៅជាមួយគ្នា ដូចប្ដីប្រពន្ធទៀត ផង ។ ការរស់នៅរបស់ពួកគេ ក្នុងផ្ទះជួលរហូតធ្វើ ឱ្យក្មេងស្រីមិនទាន់គ្រប់អាយុរូបនេះ មាន ផ្ទៃពោះ ហើយកើត បានកូនស្រីម្នាក់ ដែលបច្ចុប្បន្ននេះមានអាយុជាង ៤ខែហើយ ។
នៅពេលដែលនារីរងគ្រោះ បានកូនស្រីម្នាក់ ធ្វើឱ្យភាគីខាងប្រុស ចាប់ផ្ដើមអស់ចិត្ដ ស្រឡាញ់បន្ដិចម្ដងៗរហូតដល់ដោះដៃ និង លែងទទួលខុសត្រូវ យកធ្វើជាប្រពន្ធតទៅ ទៀត ។
ក្រោយពីតូចចិត្ដថា ខាងប្រុសបោះបង់ ចោល នៅពេលដែលខ្លួនឯងកើតបានកូន ស្រី ដែលជាចំណងដៃនោះម្ដាយរបស់នារី រងគ្រោះ បានសម្រេចចិត្ដនាំនារីរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង នៅការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជន ដើម្បីជួយអន្ដរាគមន៍ ។
បើតាមលោក កែវ ធា ក្រោយពីមានពាក្យបណ្ដឹងពីសំណាក់ នារីរងគ្រោះ និងម្ដាយរួចមក កម្លាំងនគរ បាលរបស់លោក ដោយមានការបញ្ជាពីសំ ណាក់ស្នងការនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ និងស្នងការ រង បែន រ័ត្ន ព្រមទាំងមានដីកាបញ្ជាឱ្យចូល ខ្លួន ពីសំណាក់ព្រះរាជអាជ្ញាផងនោះ ទើប កម្លាំងសមត្ថកិច្ចបានឈានទៅដល់ការឃាត់ ខ្លួនយុវជន ប៉ែន វិចិត្រ នៅកន្លែងស្នាក់នៅ របស់គេកាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៣ រួចហើយបញ្ជូនទៅកាន់សាលា ដំបូង រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០១៣ នេះ៕