ក្រុម​អ្នកលួច​ចូល​ប្រព័ន្ធ​អ៊ីនធើរណិត​លប​សរសេរ​វាយ​ប្រហារ​លោកស្រី​នាយក​រដ្ឋ​មន្រ្តី​ថៃ

ក្រុមអ្នក​ លួច​ចូល​ប្រព័ន្ធ​អ៊ីនធើរណិត​បាន​ជ្រៀត​ចូល​គេហទំព័រ​ការិយាល័យ​របស់​ នាយករដ្ឋមន្រ្តីថៃ លោកស្រី​យីងឡាក់​ ស៊ីណាវ៉ាត្រ ដោយ​សរសេរ​វាយ​ប្រហារ​រិះគន់ ដែលជា​ការ​វាយ​ប្រហារ​​ថ្មី​​​ចុង ក្រោយ​ទៅលើ​អត្តចរិត​​របស់​លោកស្រី។

ក្នុង ​ការសរសេរ​វាយ​ប្រហារ​នោះ ​រួមមាន​ឃ្លា​ “ខ្ញុំដឹងថា​ខ្ញុំជា​នាយក​រដ្ឋមន្រ្តី​ដ៏គម្រក់​​បំផុត​ដែល​មិនធ្លាប់​មាន​ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ប្រទេស​ថៃ” ដែលត្រូវ​បាន​ចុះផ្សាយ​នៅទូទាំង​តំបន់​បណ្តាញ និង​បាន​ចុះ​ហត្ថលេខា​ដោយ​ក្រុម​ “អ្នកលួច​ចូល​ប្រព័ន្ធ​អ៊ីនធើរណិត​ដោយ​គ្មាន​ដែន​កំណត់”។

រដ្ឋាភិបាល ​បាន​បិទវ៉ិបសាយថ៍​យ៉ាង​ឆាប់​រហ័ស ហើយ​បាន​ព្រមាន​​ថា​ ជនល្មើសនឹង​ទទួលរង​នូវការ​ដាក់​ទណ្ឌកម្ម​​ធ្ងន់​ធ្ងរ​ប្រសិន​បើ​ចាប់បាន។

ហេតុការណ៍ ​នេះ​បានកើត​ឡើង​ប៉ុន្មាន​ថ្ងៃ​​បន្ទាប់​ពី​លោកស្រី​យីងឡាក់​បានប្តឹង​ អ្នកគូរ​រូប​តុក្ក​តា​ពីបទ​បរិហារ​កេរ្តិ៍​ដែល​ប្រៀប​ធៀប​លោក​ស្រី​ទៅនឹង​ ស្រី​ពេស្យា​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន៕ (Radio Australia)

Related Articles

Back to top button
Close
Close