ពៅ ​បញ្ញា​ពេជ្រ​ បង្ហាញ​វី​ដេ​អូ​ឃ្លីប​

Cambodia News

ព័ត៌មាន​កម្សាន្ត

ភ្នំ​ពេញ ៖ អ​តីតតា​រា​ច​ម្រៀង​សំ​នៀងរ៉ៃក​ណ្តឹ​ង​នា​ង ​ពៅ បញ្ញា​ពេជ្រ បា​ន​ប​ង្ហា​ញ​នូ​វ​វី​ដេ​​អូ​ឃ្លី​បជា​លើ​ក​ដំ​បូ​ង​នៅ​ក្នុ​ងហ្វេ​ស​ប៊ុ​​ករ​ប​ស់​នា​ង​រៀ​ប​រា​ប់​ពី​អាកា​រះ​​ជំងឺ​ដ​ល់ប្រិ​យ​មិ​ត្ត​គាំ​ទ្រ​ ចា​ប់តាំង​ពីនា​ង​បាន​វិ​ល​ត្រ​ឡប់​ម​ក​ព្យា​បា​លជំ​ងឺ​​នៅក្នុង​ប្រ​​ទេស​កម្ពុ​ជា​វិញអ​ស់​រ​យះពេល​ជា​ច្រើ​ន​ខែ​ម​ក​នេះ​។

images44​វី​ដេ​អូ​ឃ្លីប​ដែ​ល​មា​ន​រ​យះពេ​ល​ជិ​ត៣​នា​ទី​ដែ​ល​ពៅ ​ប​ញ្ញា​ពេ​ជ្រ​ ​បាន​ប​ង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក​រប​ស់​នា​ង​គឺចំ​ពេ​ល​ដែល​នាង​បា​ន​ប្រា​រ​ព្ធ​ខួបកំ​ណើ​ត​នៅ​ថ្ងៃ​ទី​៤​ ​ខែ​ឧ​ស​ភា​ ឆ្នាំ​២​០​១​៣ ​ដែ​ល​នៅ​ក្នុ​ង​នោះក្រៅ​អំ​ពី​កា​រ​ថ្លែងអំ​ណ​រ​គុ​ណស​ម្រា​ប់​អ្នក​គាំ​ទ្រទាំ​ង​អ​ស់​ដែ​លបា​ន​ផ្ញើ​សារ​អ​ប​អ​រសា​ទ​រ និ​ង​ជូន​ព​រ​ចំ​ពោះរូ​ប​នា​ង​នោះ ​ពៅ​ ​ប​ញ្ញា​ ​ពេជ្រ​ ​ក៍​បាន​ឆ្លើ​យ​ត​បចំ​ពោះ​ប្រិ​យ​មិ​ត្ត​មួយ​ចំ​នួ​ន​ដែ​ល​ច​ង់ដឹ​ង​ពី​អា​កា​រះ​ជំ​ងឺរ​ប​ស់​នា​ង​ និ​ង​ច​ង់​ដឹ​ង​ពេល​ណា​នា​ង​អា​ច​ច្រៀង​បា​ន​វិ​ញ​ផង​ដែ​រ។​

​នា​ង និ​យា​យ​ថា​ រ​ហូ​ត​ម​ក​ដ​ល់នា​ពេ​ល​នេះ​សុ​ខភា​ព​រ​ប​ស់​នាង​នៅ​តែ​មា​នល​ក្ខ​ណះ​មិ​ន​ទៀ​ងទាត់​ឡើយ​ ​ពោល​គឺ​អា​ស្រ័​យ​ទៅ​លើពេ​ល​វេ​លា ​អា​កា​ស​ធា​តុ​ ​និង​ផ្លូ​វ​ចិ​ត្ត​។ នា​ង​ប​ញ្ជាក់​ថា ​“​ប្រ​សិ​នបើ​ថ្ងៃ​ណា​នា​ង​ខ្ញុំមា​ន​អា​រម្ម​ណ៍​ល្អ ​មា​ន​កម្លាំ​ង​កំហែ​ង​ជំ​ងឺ​មិន​ធ្វើ​ទុ​ក្ខ​ ​នា​ង​ខ្ញុំអា​ច​ច្រៀ​ង​បា​ន​ដូច​ពី​មុ​ន​ ​ ​ប៉ុន្តែ​ប្រ​សិ​ន​បើ​ថ្ងៃណា​នា​ង​ខ្ញុំ​មិ​ន​ស្រួលខ្លួ​ន​អ​ស់ក​ម្លាំ​ង​ ​ចុ​ក​ដៃ ​ចុ​ង​ឆ្អឹ​ងធ្វើ​ឲ្យ​នា​ង​ខ្ញុំ​មិន​អា​ច​ច្រៀ​ង​បាន​ទេ​ ​កុំ​ថា​ឡើយ​ច្រៀង​ ​ស​ម្បីតែនិយា​យ​ក៍​ហត់​ដែ​រ​។ ​“​ចំ​ពោះ​បង​ប្អូ​នមួយ​ចំ​នួ​នដែ​ល​តែ​ង​តែ​សួរ​នា​ង​ខ្ញុំ​ថា​ ពេ​ល​ណា​នា​ង​ខ្ញុំ​អាច​ជា​ដើ​រ​បា​ន​?ប​ញ្ហា​នេះ​នា​ង​ខ្ញុំ​ពិបា​កនឹ​ង​ធ្វើការ​ឆ្លើយត​ប​ណា​ស់​ ពី​ព្រោះ​វា​បា​នប៉ះ​ពា​ល់យ៉ា​ង​ធ្ងន់​ធ្ង​រ​ដល់ខួ​រ​ឆ្អឹ​ង​ខ្ន​ង ​ដូ​ច្នេះ​យើ​ង​មិ​ន​អា​ច​និយា​យ​បានថា​ យើង​អា​ច​ដើរបាន​ឬ​មិន​បា​ននោះ​ទេ​ព្រោះ​វា​ជាការ​ពិ​បាក​ក្នុ​ង​ការចំ​ណាយ​ពេល​យូ​រ​ក្នុង​ការ​ព្យា​បាល​ ដូ​ច្នេះ​គួ​ប​ផ្សំនឹងកា​រ​ព្យា​យា​មត​ស៊ូ​ ​ប្រឹ​ងប្រែ​ង​ដោ​យ​ខ្លួន​យើ​ង​ផ្ទា​ល់ក៍ដូ​ច​ជា​កា​រលើក​ទឹ​ក​ចិ​ត្ត ​និ​ង​កា​រ​ផ្តល់​ក​ម្លាំ​ង​ចិ​ត្ត​ពីសំ​ណា​ក់​បង​ប្អូ​ន​ទាំ​ងអ​ស់​គ្នា​ ​សង្ឃឹ​ម​ថា​នឹ​ងមា​ន​អច្ឆ​រិ​យកើ​ត​ឡើ​ង​នៅក្នុ​ង​ថ្ងៃ​ណា​មួ​យ។​

​ជា​​​ចុ​ង​​ក្រោ​យ​​​នៃ​​​ការ​​​អ​ធិ​ប្បា​យ​​​ក្នុ​ង​​វីដេអូ​​ឃ្លិ​ប​​នោះ​ ពៅ​ ​ប​ញ្ញា​​ពេ​ជ្រ​ ​បា​ន​​​ថ្លែង​​​អំ​ណ​រ​​​គុ​ណ​​ដ​ល់​​​ប​ង​​ប្អូ​ន​​​ទាំ​ង​​​អស់​​​ដែល​បា​ន​​​ផ្ដ​ល់​​​​កា​រ​​​អា​ណិត​​​ ​ស្រ​ឡាញ់​​​ចំ​ពោះ​​​នា​ង​ ​រួម​​​ទាំង​​​កា​រ​​បួ​ង​​​សួ​ង​​​នានា​​​ឲ្យ​​​នា​ង​​ឆា​ប់​​​ជា​។​ ​ពិសេ​ស​​​នោះ​ ​គឺ​​​នាង​​​អ​រ​គុណ​​ដ​ល់​​ក​ញ្ញា​​ម្នា​ក់​​​ដែ​ល​​​បាន​​​ផ្ដ​ល់​​​នំ​ខួ​ប​​កំ​ណើត​​​ដ​ល់​​​នា​ង​​ផ​ង​​​ដែ​រ​។

​បើ​ទោះ​បី​ជា​នៅ​ក្នុង​វី​ដេ​អូ​ឃ្លិ​ប​នោះ​គេស​ង្កេ​ត​ឃើ​ញ​ថា​ ពៅ​ ​ប​ញ្ញា​ពេ​ជ្រ​ នៅ​មា​ន​ភា​ព​ស្រស់​បោះ​ ​និ​ង​រី​ក​រា​យក៍​ដោ​យ​ ​ប៉ុ​ន្តែ​ទាំ​ងនេះ​គឺ​គ្រា​ន់​តែ​ជា​អាកា​រះ​ខា​ង​ក្រៅ​ប៉ុ​ណ្ណោះ​ ពោ​ល​គឺ​ជំ​ងឺ​រប​ស់​នា​ង​នៅតែ​មា​ន​អា​កា​រះធ្វើ​ទុ​ក​ម្ត​ង​ម្កាល​នៅ​ឡើ​យ​ ​នៅក្នុ​ង​ពេ​ល​ដែ​ល​នាង​កំ​ពុង​តែ​បន្ត​អ​ង្គុយ​នៅ​លើ​រ​ទះ​រុ​ញដ​ដែ​ល​នោះ​។​

​ពៅ ​បញ្ញា​ពេ​ជ្រ​ ធ្លា​ប់​បា​ន​សា​ង​កេ​រឈ្មោះនៅ​ក្នុ​ង​វិស័​យ​សិ​ល្បះតា​ម​រ​យះ​ការ​ច្រៀ​ង​នៅ​ក្នុ​ងផ​លិ​ត​ក​ម្ម​ហ​ង្ស​មាស​ មុ​ន​ពេ​ល​ដែ​ល​នាង​បា​ន​ទ​ទួ​​លរ​ង​កា​រ​បា​ញ់​ប្រ​ហារ​ឥ​ត​ត្រា​ប្រ​ណី​ពីសំ​ណា​ក់​ឃា​ត​ករ​លា​ក់​មុ​ខកា​ល​ពី​អំ​ឡុ​ង​ឆ្នាំ២​០​០៧​​នៅ​ក្នុ​​ង​​​រា​ជ​ធានី​ភ្នំ​ពេ​ញ​។​

ក្រោ​យ​ពី​កើ​ត​ហេ​តុ​នោះពៅ​ ​ប​ញ្ញា​ ​ពេ​ជ្រ ​ត្រូ​វ​បា​ន​ក្រុម​គ្រួ​សារ​ប​ញ្ជូ​នទៅ​ព្យា​បា​ល​នៅ​ក្នុ​ង​ប្រទេ​ស​វៀ​តណា​ម​ ​តែ​ឃា​ត​ករ​ដ៏​អ​ប្រិ​យនៅ​តែ​ប​ន្ត​លប​លួ​ច​ផ្តា​ច់​ជី​វិត​នា​ង​ដោ​យ​គ្មា​នត្រា​ប្រ​ណី​នៅទី​នោះ​ដ​ដែ​ល​។​

​ប៉ុ​ន្តែ​ដោ​យ​សារ​ជី​វិ​ត​ថ្លៃ​ ពៅ​ ប​ញ្ញា​ពេ​ជ្រ​ នៅ​តែ​គេ​ច​ផុ​ត​ពី​គ្រោះ​អាក្រ​ក់​មួ​យ​នេះ​ ​ហើ​យក្រុ​ម​គ្រួ​សា​រ​រ​បស់​បា​ន​យ​ក​នា​ងទៅ​ព្យា​បា​ល​នៅក្នុ​ង​ប្រទេ​ស​ថៃ​ប​ន្ត​ទៀ​ត ​មុ​ន​ពេ​លដែ​ល​នា​ងបា​ន​វិ​ល​ត្រឡ​ប់​ម​ក​ព្យា​បាល​នៅ​ក្នុ​ង​ប្រ​ទេស​កំ​ណើ​ត​វិ​ញកា​ល​ពីចុ​ង​ឆ្នាំ២​០​១​២​។​

កា​រ​វិល​ត្រ​ឡ​ប់​ម​ក​ព្យាល​បា​ល​នៅ​ស្រុ​ក​កំណើ​ត​វិ​ញ​ដោ​យ​កា​រប្រ​ថុ​ន​ប្រ​ថា​ននេះ​ ​ត្រូ​វ​បា​ន​ពៅ​ ​ប​ញ្ញាពេ​ជ្រ​ ​ធ្លា​​ប់​បាន​អះ​អា​ង​ថា​ ​ដោយ​សា​រ​តែ​ក្រុ​មគ្រួ​សា​រ​រ​បស់​នា​ង​អ​ស់​លទ្ធិ​ភា​ព​រាប់​រ​ង​ថ្លៃ​ព្យា​បា​ល​នៅប្រ​ទេ​ស​ថៃ​ប​ន្ត​ទៀ​ត​ ទើ​ប​ស​ម្រេ​ច​ម​កស្រុ​ក​ខ្មែ​រ​វិញ​ ​ខ​ណះ​ពេ​លដែ​ល​នា​ង​លែ​ងមា​ន​កា​រ​បារ​ម្ភ​ពី​សុ​វ​ត្ថិភា​ព​ផ្ទា​ល់​ខ្លួន​ហើ​យនោះ​។​ ​ពៅ​ ​បញ្ញា​ពេ​ជ្រ​ ​ប​ញ្ញាក់​ថា​ ​កា​រ​មិន​បា​រ​ម្ភ​ចំ​ពោះ​សុវ​ត្ថិ​ភា​ព​នេះ​ដោ​យសា​រ​តែ​នា​ងយ​ល់​ថា​ ​ការ​វិ​ល​ត្រ​ឡប់​ជា​ន់​ដី​ស្រុក​ខ្មែ​រ​ជា​ថ្មី​នា​ពេល​នេះ​គឺ​ក្នុង​នា​ម​នាង​ជា​ជ​ន​ពិ​កាម្នា​ក់​ដែ​ល​មិន​អា​ច​ធ្វើអ្វី​បា​ន​ប៉ុណ្ណោះ​ ​នឹ​ង​សុំ​ក្លាយ​ជាជ​ន​សម​ញ្ញ​ម្នា​ក់​ដែល​អា​ច​ប​ន្តកា​រ​ព្យា​បា​លជំ​ងឺ​ដ៏​រាំ​រៃ​មួយ​នេះ​៕ ស.រ

312

Related Articles

Back to top button
Close
Close