លោក Imran Khan អ្នកនយោបាយប៉ាគីស្ថានបានរងរបួសក្បាលដោយសារគ្រោះថ្នាក់
អ្នក នយោបាយបាគីស្ថាននិងអតីតតារាកីឡា cricket លោក Imran Khan កំពុងតែធូរស្រាលពីគ្រោះថ្នាក់ដែលប៉ះពារក្បាលបន្ទាប់ពីលោកបាន ធ្លាក់ពីវេទិកាប្រជុំធ្វើយុទ្ធនាការបោះឆ្នោត។
គេបានប្រើម៉ាស៊ីនស្ទួចលើក លោក Imran Khan ដាក់លើវេទិកា ប៉ុន្តែ លោកបានបាត់បង់លំនឹង ហើយក៏ធ្លាក់ពីវេទិកាកម្ពស់ជាច្រើនម៉ែត្រ។
របួសរបស់លោកដោយសារគ្រោះថ្នាក់នេះគឺមិនត្រូវគេចាត់ទុកថាធ្ងន់ធ្ងរនោះទេ។
គ្រោះ ថ្នាក់នេះជាន់ពេលនឹងថ្ងៃវាយប្រហារគ្រាប់បែកនៅទិសពាយព្យប្រទេស ប៉ាគីស្ថានដែលបណ្តាលឱ្យមនុស្ស១៧នាក់ស្លាប់និងមនុស្សរាប់សិបនាក់ ទៀតរងរបួសជាហេតុធ្វើឱ្យរបាយការណ៍មនុស្សស្លាប់នៅថ្ងៃយុទ្ធនាការ បោះឆ្នោតឡើងដល់ជាង១០០នាក់៕ (Radio Australia)