ប្រទេសអូស្រ្តាលីត្រូវកាត់បន្ថយថវិកាចំណាយ
បណ្ដា អ្នកសេដ្ឋកិច្ចបានព្រមានឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីចាំបាច់ត្រូវតែកាត់បន្ថយថវិកាចំណាយយ៉ាង ខ្លាំងប្រយោជន៍កែតម្រូវថវិកាឲ្យត្រលប់មកអតិរេកវិញ ដើម្បីឲ្យសមស្របទៅនឹងការគ្រោងទុករបស់រដ្ឋាភិបាល ។
កាលពីម្សិលមិញ រដ្ឋាភិបាលបានលប់ចោលនូវការសន្យារបស់ខ្លួន ក្នុងការដំឡើងប្រាក់ជំនួយដល់គ្រួសារអូស្រ្តាលី នៅគ្រាដែលចំណូលមានការធ្លាក់ចុះ។
លោក Chris Richardson មកពីស្ថាប័ន Deloitte Access Economics កំពុងតែព្យាករថានឹងមានឱនភាពថវិកាចំនួន១១ពាន់លានដុល្លារ នៅឆ្នាំសារពើពន្ធនេះ។
លោក Chris Richardson និយាយថា ផែនការថវិកាអូស្រ្តាលីកំពុងតែជួបនឹងបញ្ហា ហើយរដ្ឋាភិបាល ចាំបាច់ត្រូវតែធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ពាក់ព័ន្ធ នឹងការចំណាយមួយចំនួន៕ (Radio Australia)