ពលរដ្ឋខេត្តកោះកុងត្រឡប់ទៅផ្ទះវិញក្រោយដាក់ញត្តិនៅទូតចិតមិនបានសម្រេច
មន្ត្រីអង្គការសិទ្ធិមនុស្សអាដហុដ លោក ចាន់ សុវេត បានឲ្យដឹងថា ប្រជាពលរដ្ឋមកពីស្រុកចំនួនពីរ គឺស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ខេត្តកោះកុង បានវិលត្រឡប់ទៅកាន់លំនៅស្ថានរបស់ពួកគាត់វិញហើយ បន្ទាប់ពីបរាជ័យក្នុងការស្វែងរកឱកាសដាក់ញត្តិទៅស្ថានទូតចិន។
ដោយសារតែមានការចាប់ខ្លួនប្រជាពលរដ្ឋខេត្តកោះកុងចំនួនពីរនាក់ កាលពីថ្ងៃទី៣១ មីនា ហើយបានលែងទៅវិញ នៅព្រលប់ថ្ងៃដដែលនោះ នឹងមានការតាមចាប់តំណាងប្រជាពលរដ្ឋចំនួនពីរនាក់ទៀត ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីសុវត្ថិភាព ប្រជាពលរដ្ឋខេត្តកោះកុងទាំងនោះ បានស្រុះស្រួលគ្នាត្រឡប់ទៅវិញ។
ប៉ុន្តែពួកគ្នានឹងប្រជុំគ្នាជាថ្មីម្តងទៀតដើម្បីរកវិធានការ ដាក់ញត្តិទៅស្ថានទូត ប្រឆាំងនឹងការអភិវឌ្ឍរបស់ក្រុមហ៊ុន ដែលបានទទួលដីសម្បទាននៅក្នុងខេត្តកោះកុង គឺស្រុកបុទុមសាគរ និងស្រុកគិរីសាគរ ដែលមានទំហំដី ៣.៦០០ ហិកតា និងប៉ះពាល់ដល់ដីដែលជាកម្មសិទ្ធិស្របច្បាប់ របស់ប្រជាពលរដ្ឋទាំងពីរស្រុក មានចំនួនរាប់ពាន់ហិកតានោះនាពេលខាងមុខ៕