ចូល​ស្តី​ដណ្ដឹង​មិន​បាន​គប់​គ្រាប់​បែក​ចូល​ផ្ទះ​ប៉ន​ប៉ង​សម្លាប់​មួយ​គ្រួសារ​

Cambodia News

ឧត្តរមានជ័យ ​៖​ បុរស​ម្នាក់​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​ស្រី​ដែល​ខ្លួន​ស្រឡាញ់​គប់​គ្រាប់​បែក​ ចូល​ទៅ​ក្នុង​បន្ទប់​ប៉ន​ប៉ង​សម្លាប់​​​ទាំង​គ្រួសារ​ ក៏ប៉ុ​ន្តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​នណា​ម្នាក់​នោះ​ទេ​ ទី​បំផុត​ស្រី​ដែល​ខ្លួន​ស្រឡាញ់​បាន​រង​គ្រោះ​ខ្លាំង​ដោយ​សន្លប់​ត្រូវ​បាន ​បញ្ជូន​ទៅ​មន្ទី​រ​ភ្លាមៗ​

indexហេតុការណ៍​នេះ​ កើត​ឡើង​នៅ​វេ​លា​ម៉ោង ​៧ ​និង​៤០ នា​ព្រឹក​ថ្ងៃ​ទី​០៦ ​ខែ​ឧសភា ​ឆ្នាំ ​២០១៣ ​នៅ​ក្នុង​ផ្ទះ​របស់​លោក ​ខឹម ​បូខាន់​ ជា​ម្ចាស់​ផ្សារ​រង្វង់​មូល​អន្លង់​វែង​នៅ​ជាប់​ក្បែរ​ផ្សារ​ទប់​មុខ​អធិការ ​ដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង ​ដែល​ស្ថិតនៅ​ភូមិ​អូរ​ជញ្ជៀន​ ឃុំអន្លង់វែង ​ស្រុក​អន្លង់វែង ​ខេត្ត​ឧត្តរ​មាន​ជ័យ​។

បើ​តាមកា​ររៀប​រាប់​ពី​ប្រជាពល​រដ្ឋ​រស់​ នៅ​ក្បែរ​ផ្ទះ​នារី​រង​គ្រោះ​បាន​និយាយ​ថា ​ជន​ដៃ​ដល់​ឈ្មោះ ​សុខ​ ជា​ ហៅ​វិន​នេះ ​បាន​ស្រឡាញ់​នារី​រង​គ្រោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​មិន​តែ​ប៉ុណ្ណោះ​ព្រម​ទាំង​ឱ្យ​ម្ដាយ​ឪពុ​ក​ចូល​ស្តីចំនួន ​ពីរ​ ទៅ​បី​លើក​មក​ហើយ ​តែ​ដោយ​សារ​ឪពុក​ម្ដាយ​ខាង​ស្រី ​គឺ​លោក ​ខឹម ​ប៉ូខាន់ ​មិន​ព្រម​លើក​កូន​ក្រ​មុំ​ឱ្យ ​ទើប​ជន​ដៃ​ដល់​ខាង​លើ​បាន​ខឹង​មាន​គំនុំ​ឈាន​ដល់​គប់​គ្រាប់​បែក​ចូល​ក្នុង ​បន្ទ​ប់​ប៉ន​ប៉ង​ធ្វើ​ឃាត​នារី​ឈ្មោះ ​ខឹម ​បញ្ញា ​ដែល​ជា​ជន​រង​គ្រោះ​​។

ក្រោយ​ពី​ ហេតុ​ការណ៍​កម្លាំង​អធិ​ការ​ដ្ឋាន​នគរ​បាល​ស្រុក​អន្លង់​វែង ​និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អន្ល​ង់​វែង ​ក៏​បាន​ចុះ​ទៅ​ដល់​ទី​តាំង​កើត​ហេតុភ្លាមៗ ​ដើម្បី​ត្រួត​ពិនិត្យ ​និង​ដាក់​កម្លាំង​ពួក​ស្ទាក់​នៅ​គ្រប់​ច្រក​ល្ហក​តាម​ចាប់​ជន​ដៃ​ដល់​ដែល​ បំផ្ទុះ​ក្នុង​ហេតុ​នេះ​។

លុះមក​ដល់​វេលា​ម៉ោង ​៩​និង​៤៥​នាទី ​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ស្រុក​អន្លង់​វែង​ដឹក​ដោយ​លោក​វរសេ​នីយ៍​ត្រី ​ងួន​ ទ្ធីរិទ្ធ ​ជា​មេ​បញ្ជា​ការ​បាន​ឃាត​ខ្លួន​ជនសង្ស័យ​នៅ​ចំណុច​ក្នុង​ព្រៃ​ភូមិ​ឃុំ​កើត ​ហេតុ​ខាង​លើ​ នាំ​យក​មកស្នាក់​កង​រាជ​អាវុធ​ហត្ថ​ធ្វើ​កំណត់​ហេតុ​បញ្ជូន​ទៅ​តុលា​ការ​ ខេត្ត​ឧត្តរមាន​ជ័យ​៕

Related Articles

Back to top button
Close
Close