​គ្រឿង​ស្រវឹង​ជា​ឃាតក​ទី​ពីរ​

Cambodia News

ភ្នំ​ពេញ​៖ គ្រឿងស្រវឹង​ត្រូវ​​​គេ​ចាត់​ទុក​ថា ជា​មូលហេតុ​ទី​២ ដែល​បង្ក​​​​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​បណ្ដាល​​ឲ្យ​ខូចខាត​សេដ្ឋកិច្ច​ជាតិ​ដ៏ធ្ងន់ធ្ងរ។ តួលេខ​បាន​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពីគ្រឿង​ស្រវឹង​មាន​ចំនួន ​១៤​% ក្នុង​នោះ​​បណ្ដាល​ឲ្យ​ខូចខាត​ប្រាក់​ប្រហែល​ជា ៤៤លានដុល្លារ ក្នុង​ចំណោម ​៣១០​លានដុល្លារ​ ក្នុង​១ឆ្នាំៗ។

​​chanroth-Oct-01នេះ​ជា​ការ​លើក​ឡង​របស់ លោក​ ឈួន វុន អគ្គលេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ​បន្ទាប់​ពីបិទ​វគ្គ​បណ្ដុះ​បណ្ដាល​​អ្នកសារព័ត៌មាន​ស្ដីពី​ សុវត្ថិភាព​ចរាចរណ៍​ និង​បើក​បរពេល​ស្រវឹង​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ កាល​ពីថ្ងៃទី​០៦ ឧសភា ២០១៣ ​​ គ្រឿង​ស្រវឹង​គឺ​ជា​មូលហេតុ​ទី២ ខណៈ​​​មូល​ហេតុ​ទី​១​ ដែល​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់ចរាចរណ៍​ គឺ​​ការ​បើកបរ​ហួស​ល្បឿន​កំណត់​។

លោក​ យ៉ង់ គឹមអ៊េង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​​ដើម្បី​អភិវឌ្ឍន៍​ និង​​សន្ដិភាព មាន​ប្រាសាសន៍​ថា ​គ្រឿង​ស្រវឹង​បាន​ធ្វើ​ឲ្យ​យុវវ័យ​ឈាន​ដល់​ការ​សេពគ្រឿង​ញៀន កើត​មាន​​អំពើ​ឧក្រិដ្ឋកម្ម​ ជាដើម​។ ​​លោក​បន្ដទៀតថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​អស់​នេះ គឺ​រាជរដ្ឋាភិបាល​ត្រូវ​រឹត​បន្តឹង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ ស្រវឹង​ និង​​ត្រូវមាន​គោលនយោបាយ​​គ្រឿង​ស្រវឹង​ជាដើម៕

Related Articles

Back to top button
Close
Close