អ្នក​បោះឆ្នោត​ក្មេង​ៗ​ជាគន្លឹះ​នៃ​ការប្រកួត​ប្រជែង​ការ​បោះឆ្នោត​ដ៏​ក្តៅ​គគុក​ក្នុង​ប្រទេស​ម៉ាឡេស៊ី

ទីក្រុង Kuala Lumpur៖  ​ប្រទេស​ម៉ាឡេស៊ី​ កំពុង​រៀបចំ​ការ​បោះឆ្នោត​ផ្តាច់​ព្រាត់នៅ​ថ្ងៃ​អាទិត្យ​នេះ ​ដែល​ត្រូវ​គេ​រំពឹងថា មាន​កា​រ​ប្រកៀក​គ្នា​បំផុត​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​។ នៅ​ក្នុង​ប្រទេស​មួយ​ដែល​គណបក្សគ្រប់​គ្រងអំណាច ​បាន​កាន់​អំណាច​អស់​រយៈ​ពេល​៥៧​ឆ្នាំ​ ​ការទទួល​បាន ការ​គាំទ្រពី​យុវជន​ក្មេង​ៗនិង​អ្នក​បោះឆ្នោត​លើក​ដំបូង​ជា​ ការណ៍សំខាន់។
ផ្លូវនានាក្នុង​រដ្ឋ​ធានី​ Kuala Lumpur មាន​ដាក់​ទង់​ជាតិ​ព័ណ​ខៀវ​និង​សញ្ញា​ជញ្ជីង​យុត្តិធ៌ម។ វា ជាទង់​ជាតិ​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោតរបស់​គណ​បក្ស​ Barisan National ​ដែល​ជាគណបក្ស​ចម្រុះ​កំពុង​ដឹកនាំ​ប្រទេសរបស់​នាយក​រដ្ឋ​មន្រ្តី​ Razak Najib។

នាយក​រដ្ឋ​មន្រ្តី​ ​កំពុង​កាន់​តំណែង នឹង​តទល់​ទល់​មួយ​ទល់និង​មួយ​ជាមួយអតីត​ឧប​នាយករដ្ឋ​មន្រ្តី​ Anwar Ibrahim  ដែល​បាន​ជាប់​គុកអស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​លើ​បទ​ចោទ​ប្រកាន់ពុក​រលួយ​និង​ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា។

គណបក្សចម្រុះដែលកំពុង​កាន់​អំណាច សង្ឃឹម​ថា​ នឹងឈ្នះ​យក​មក​វិញ​នូវការ​គាំទ្រយ៉ាង​សម្បើម​របស់លោក​ Anwar ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០០៨នៅពេល​ដែលខ្លួន ​បាន​ចាញ់​ការបោះឆ្នោត​នៅ​រដ្ឋ​៥​នៃ​រដ្ឋ​ទាំងអស់​ចំនួន​១៣ទៅ​គណបក្ស​ ប្រឆាំង​និង​សំឡេង​២ភាគ​៣​របស់​ខ្លួន​នៅ​ក្នុង​សភា។

នៅ​ឆ្នាំ​នេះ​ ដោយ​មាន​ពួក​អ្នក​បោះឆ្នោត​ជាង២៣​ភាគរយ​នៅ​ក្រោម​អាយុ​៣០​ឆ្នាំ​ ​និង​អ្នក​បោះឆ្នោត​លើក​ដំបូង២​លាន​នាក់​ មាន​ការ​ប្រយុទ្ធគ្នាដើម្បីស្វែង​រកការ​គាំទ្រ​ពី​យុវជន​ក្មេង​ៗម៉ាឡេស៊ី។ ​

Vicent Qwan ​ជាវិស្វករ ​អាយុ​៣៤ ​ដែល​រស់​នៅ​ជាយ​ក្រុង​ Bangsar ​ជា​មណ្ឌល​ប្រកួត​ប្រជែង​ដ៏​ក្តៅ​គគុក​ នៅក្នុង​ទីក្រុង​ Kuala Lumpur  ។

​តំណាង​ឲ្យ​សំឡេង​ឆ្នោត​មិន​គាំទ្រ​បេក្ខជនណាមួយ​  Vincent ​និយាយ​ថា ​លោក នឿយ​ហត់ពី​ការ​ឮ​ពីអំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ ​ហើយ ​វា ​ជាពេល​វេលា​សម្រាប់​ពួក​គណ​បក្សចម្រុះ​ដែល​កំពុង​កាន់​អំណាច ចុះ​ពីតំណែង​ហើយ។
«ខ្ញុំ ​រំពឹង​នឹង​មាន​ការ​ផ្លាស់​ប្តូរ​រដ្ឋាភិបាល។ ​មូលហេតុ​សំខាន់​ ខ្ញុំ​ ចង់ឲ្យ​ប៉ូលិស​ធ្វើ​ការជាប៉ូលិស ​ចៅក្រម​ធ្វើ​ការ​ជា​ចៅក្រម​ ​គ្រាន់​តែ​បម្រើ​អ្វី​ដែល​ពួកគេ ​ត្រូវ​ធ្វើ»។​

បើនិយាយ​ពីបណ្តាញ​សង្គម​និង​បណ្តាញ​ព័ត៌មាន​តាម Website  ​ពួក​អ្នក​វិភាគនិយាយ​ថា ​ពួក​ក្មេង​ៗ​ម៉ាឡេស៊ី ​កំពុងប្រើ​ប្រាស់​ជា​ឧបករណ៍​នយោ​បាយកាន់​តែ​ខ្លាំង​ឡើង។

កាសែត ​ស្ថានីយ​ទូរទស្សន៍និង​វិទ្យុ​ ​ភាគ​ច្រើន​កាន់​កាប់​ដោយ​រដ្ឋាភិបាល​ម៉ាឡេ​ស៊ី ​ហើយ​លម្អៀង​យ៉ាង​ខ្លាំង​ទៅ​ខាង​គណបក្ស​កំពុង​កាន់​អំណាច។

លោក​ Vincent Qwan ​និយាយ​ថា ​លោកបាត់​បង់​ជំនឿលើសារព័ត៌មាន​ជាយូរ​យារ​ណាស់​មក​ហើយ។

«ខ្ញុំ មិន​ទុក​ចិត្តបណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុង​ស្រុកទៀត​ទេ។ ខ្ញុំ ​មិនទុក​ចិត្ត​ទូរ​ទស្សន៍ កាសែត​ទៀត​ទេ។ ដូច្នេះ ​មាន​តែ​ប្រភពព័ត៌មាន​តាម​ប្រព័ន្ធ​ Internet តែ​មួយ​គត់ ​មាន​ការ​ជជែក​យ៉ាង​ច្រើន​ដោយ​សាធារណជន​នៅលើប្រព័ន្ធ​ Internet ។ ​ខ្ញុំ ​ជឿ​ជាក់​ថា វាជាការ​សមហេតុ​ផល​ខ្លាំង​ជាង​បើ​ប្រៀប​ធៀប​ទៅ​នឹងសារព័ត៌​មានលម្អៀង​លើ​ វិទ្យុ ទូរទស្សន៍​ម៉ាឡេស៊ី​នោះ»។

ប៉ុន្តែ ​គ្មាន​ការ​ចាប់​ពិរុទ្ធ​តាម​ Internet  ទេ ​ហើយសារ​ព័ត៌មាន​តាម​ប្រព័ន្ធ​ Internet ​ដូ​ចជា Malaysiakini បាន​ត្រូវ​បំពេញ​យ៉ាង​ឆាប់​រហ័ស​ដោយ​ចំណង់​ចំណូល​ចិត្ត​សាធារណ​ជន​ចំពោះ​ ព័ត៌មាន​ឯក​រាជ្យ​នេះ។

ព័ត៌មាន​តាម ​Internet ​ជារឿយ​ៗ​ ​បាន​រិះ​គន់​រដ្ឋាភិបាលហើយ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ ​បាន​បោះ​ពុម្ភផ្សាយរឿងអំពី​ការ​ចោទ​ប្រកាន់ការ​លួ​ចបន្លំ​សន្លឹក​ឆ្នោតនិង​ រឿង​អាស្រូវ​ពុក​រលួ​យ​របស់​រដ្ឋាភិបាល​ ​រឿង​ខ្លះ បាន​ត្រូវ​គេ​បិទ​ចោល​ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មាន​រដ្ឋ​។
លោក Steven Gan  បណ្ណាធិការ​ Malaysiakini  និយាយ​ថា ​ប្រព័ន្ធ Internet  បាន​ដើរ​តួ​នា​ទីយ៉ាង​សំខាន់ក្នុង​ការ​ផ្តល់​សំឡេងផ្សេង។

«មនុស្ស​ខ្លះ និយាយ​ពី​ភាព​ខុសគ្នារវាង​បណ្តាញ​ផ្សាយ​ព័ត៌មាន​តាម​បែប​បុរាណ​និង​បណ្តាញ​ ផ្សាយ​ព័ត៌មាន​តាម​បែប​ប្រព័ន្ធ​ Internet គឺ​ដូចជា​ឋាន​សួគ៌​និងផែនដី​អញ្ចឹង។ ​មាន​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង​នៅ​ត្រង់​នេះ។ ​អ្វី​ដែលលោក អ្នក​ ​អាន​ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មានសំខាន់​ៗ​ ​មាន​បញ្ហា​ជា​ច្រើន​ដែល​មិន​ត្រូវ​បាន​គេ​រាយ​ការណ៍​ក្នុង​បណ្តាញ​ផ្សាយ​ ព័ត៌មាន​សំខាន់​ៗតែបាន​ត្រូវ​គេ​រាយការណ៍ក្នុង​បណ្តាញ​ផ្សាយ​ព័ត៌មាន Internet»។​

គណបក្ស​កំពុងដឹកនាំ​ប្រទេស​ ​ក៏បានពង្រឹងវត្តមាន​របស់​ខ្លួននៅ​តាម​ប្រព័ន្ធ​ Internet  ដែរ ​ដោយ​ចាប់​បង្ហោះ​ព័ត៌មាន​ខ្លី​ៗរបស់​ខ្លួន​ហើយ ​កំពុង​ចំណាយ​ប្រាក់​យ៉ាង​ច្រើនឃោស​នា​តាម​ប្រព័ន្ធ​Internet ​។

​ពួក​អ្នក​វិភាគ បាន​ចាត់​ទុក​ការ​ឃោសនា​ការ​បោះឆ្នោត​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​សង្គមលើក​ ដំបូង​របស់​ម៉ាឡេស៊ីថា ​បាន​ដើរតួនាទីជា​សមរភូមិប្រព័ន្ធ​ Internet ខាង​នយោបាយ៕
ប្រែ​សម្រួល​ដោយ ​ជឹង ​ប៉ូជីន​(VOA)

Related Articles

Back to top button
Close
Close