កំពុង​ជិះ​ម៉ូតូ​ដួល ​ត្រូវ​រថ​យន្ត​កិន​ពី​លើ​ថែម​ស្លាប់​

Cambodia News

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២០ នឹង ០០​នាទី​យប់​ថ្ងៃទី ០៣ ខែ​ឧសភា  យុវជន​ម្នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​  ដោយសារ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​  នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ១ ត្រង់​ចំណុច​មុខ​សាលាសង្កាត់ វាល​ស្បូវ ស្ថិត​ក្នុង​ភូមិ​វាលស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​មានជ័យ។

យុវជន​ដែល​ស្លាប់​បាត់​បង់ជីវិត​ខាង​លើ​នេះ​ឈ្មោះ អឿង សុខ​លីន អាយុ ២០ ឆ្នាំ រីឯ​អ្នក​រង​របួស​ឈ្មោះ កុសល សម្បត្តិ អាយុ ១៩ ឆ្នាំ ទាំងពីរ​នាក់​ស្នាក់នៅ​ជិត​ចំណុច​កើត​ហេតុ​តែ​ម្តង ។

មុន​ពេល​កើតហេតុ​ពួកគេ​បាន​នាំគ្នា​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សង​ប៊ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BF ២៥៧៧ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត លុះដល់​ចំណុច​កើតហេតុ​ឈ្មោះ អឿង សុខ​លីន ដែល​ជិះ​ពីក្រោយ​បាន​យក​ជើង​ជាន់​ជ​ន្ទួ​ល​អូស​ជាមួយ​ផ្លូវជាតិ​បណ្ដាល​ឲ្យ​ ដួល​ម៉ូតូ​បោក​ខ្លន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើត​ហេតុ។

​​គួរ​បញ្ជាក់​ថា​ករណី​ខាង​លើ​នេះ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​ដកហូត​ម៉ូតូ​ យុវជន​រងគ្រោះ​នឹង​ឃាត់​រថយន្ត​កូរ៉េ​មួយ​គ្រឿង​នាំ​យក​ទៅ​កាន់​អធិការ​​ដ្ឋាន ​នគរបាល​ខណ្ឌ មានជ័យ ពាក់ព័ន្ធ​នឹង​លេចឮ​ព័ត៌មាន​ថា​បាន​បើកបរ​កិន​យុវជន​រងគ្រោះ​ស្លាប់ ៕ ​ហេង នាង

art2.4

Related Articles

Back to top button
Close
Close