គោល​នយោបាយ​ការពារ​ជាតិ​អូស្ត្រាលី​បាន​កំណត់​ពី​ការ​រីក​ចម្រើន​នៃ​ប្រជាជាតិ​នៅ​ក្នុង​តំបន់​

គោល​នយោបាយ ​ការពារ​ជាតិ​អូស្ត្រាលី​បាន​កំណត់​ពី​ការ​រីក​ចម្រើន​នៃ​ប្រជាជាតិ​នៅ​ ក្នុង​តំបន់​ដែល​រួម​មាន ​ប្រទេស​ឥណ្ឌា ​និង​ឥណ្ឌូណេស៊ី ​ក៏ដូច​ជា​ ការ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​សហរដ្ឋ​អាម៉េរិក​មក​ក្នុង​តំបន់​ នេះ។

លោក​ Stephen Smith ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី​មាន​ប្រសាសន៍​ថា​ ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​ចិន​ និង​សហរដ្ឋ​អាម៉េរិក​ គឺ​មាន​សារសំខាន់។​

លោក​មាន​ប្រសាសន៍​ថា​ ទំនាក់ទំនង​នេះ​គឺ​មាន​សារសំខាន់​ចំពោះ​ស្ថិរភាព​, សន្តិសុខ​, សន្ដិភាព​ និង​ការ​រីកចម្រើន​​នៅ​ក្នុង​ពិភព​លោក។ ​លោក​ស្វាគម​ន៍​ចំពោះ​កិច្ចខិត​ខំប្រឹង​ប្រែង​នៃ​ប្រទេស​ចិន​ និង​សហរដ្ឋ​អាម៉េរិក​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ផ្លែផ្កា​ល្អ​នូវ​ទំនាក់ទំនង​ ចំពោះ ​សមិទ្ធិ​ផល​ខាង​យោធា,​ យុទ្ធសាស្ត្រ,​ នយោបាយ​ និង​សេដ្ឋកិច្ច៕ (Radio Australia)

Related Articles

Back to top button
Close
Close