រូបសំណាក លោក ជា វិជ្ជា ត្រូវបានដាក់តាំងជាផ្លូវការ
Cambodia News
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០១៣ រូបសំណាក់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្ពុ នៃព្រះរាជាណាចក្រកម្ពុជា បានដាក់តាំងជាផ្លូវការហើយ នៅលើសួនច្បារមុខវត្តលង្ការ ខាងលិចវិមានឯករាជ្យ គឺនៅជិតកន្លែងដែលគេធ្វើឃាតរូបលោក ដែលមានការរអញ្ជើញចូលរួមពីក្រុមគ្រួសារ សាច់ញ្ញាតិ លោកជា វិជ្ជា និងក្រុមកម្មករ កម្មការិនីជា ច្រើននាក់។
ការតាំងបង្ហាញរូបសំណាក់ ជាផ្លូវការចំថ្ងៃទី០៣ ឧសភា ដែលជាថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោ កនោះ ត្រូវបានគេមើលឃើញថា ជាការចង់បង្ហាញឲ្យឃើញ ក៏ដូចជាចង់លើកកម្ពស់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិនៅកម្ពុជា។
រូបសំណាកលោក ជា វិជ្ជា ត្រូវបានជួលជាងឆ្លាក់នៅក្នុងខេត្តសៀមរាប ធ្វើពីប្រភេទថ្មភក់ពណ៌ខៀវ យកមកពីភ្នំ ត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានជើងទម្រមួយម៉ែត្រ និងកម្ពស់ ១,៦៨ម៉ែត្រ។ រូបសំណាកនេះត្រូវ ចំណាយថវិកាប្រមាណជាង ៨ពាន់ដុល្លារ ដែលបានមកពីការជួយឧបត្ថម្ភពីសាលារាជធា នីភ្នំពេញ ចំនួន ៥ពាន់ ដុល្លារ និងខ្លះបានមកពីការរៃអង្គាសពីកម្មកររោងចក្រ។
គួររំលឹកថា លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ កម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់កាលពីថ្ងៃ ទី២២ ខែមករា ឆ្នាំ២០០៤ ខណៈដែលលោកកំពុងតែអានកាសែតនៅតូបលក់កា សែតក្បែររបងវត្តលង្ការ៕