អាជ្ញាធរ​អូ​ស្ត្រាលី​ចាប់​ខ្លួន​ចារ​ជន​កូរ៉េ​ខាង​ត្បូង​មួយ​ចំនួន​

អា​ជ្ញា​ធរ​អូ​ស្ត្រាលី​បាន​ចាប់​ ខ្លួន​ចារ​ជន ​កូរ៉េ​ខាង​ត្បូង​មួយ​​ចំនួន​ខណៈ​ពេល​ដែល​ចារជន​ទាំងនោះ​​​កំពុងធ្វើ​ការ​ ស៊ើប​ការណ៍​សេដ្ឋកិច្ច​ប្រឆាំង​នឹង​អូ​ស្ត្រាលី។

ប្រ ​ព័ន្ធ​ផ្សព្វ​ផ្សាយ Fairfax បាន​រាយការណ៍​មក​ថា មន្ត្រីរាជ​ការ​ជាន់​ខ្ពស់​អូ​ស្ត្រាលី​មួយ​រូប​បាន​បាត់​បង់​ការងារ បន្ទាប់​ពី​គេ​បាន​ធ្វើ​ការ​ចោទ​ប្រ​កាន់​លោក​ពីបទ​ផ្តល់​ព័ត៌មាន​ពាណិជ្ជ​ កម្ម​ដែល​មាន​លក្ខណៈ​រសើប។

បើ​តាម​ Fairfax បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ភ្នាក់​ងារ​ដែល​មក​ពី​ភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់ ​កូរ៉េ​បាន​បណ្តុះបណ្តាល​មន្ត្រី​រាជ​ការ​ដែល​មាន​ដើម​កំណើត​នៅ​កូរ៉េ ឲ្យ​ធ្វើ​ជា​ប្រ​ភព​យក​ព័ត៌មាន​ស្តី​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​រវាង ​ទី​ក្រុង​​ខេន​បេរ៉ា​ និ​ងទី​ក្រុង​សេ​អ៊ូល។

សាស្ត្រា ​ ចារ្យ Greg Barton មក​ពី​សាលា​នយោបាយ​នៃ​សាកល​វិទ្យា​ល័យ Monash បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​ចារកម្ម​ដើម្បី​យក​ព័ត៌មាន​ពី​កិច្ច​ចរចា​ពាណិជ្ជ​កម្ម​គឺ​ជា​រឿង​ សាមញ្ញ៕ (Radio Australia)

Related Articles

Back to top button
Close
Close