ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិអំពាវនាវឲ្យមានការដំឡើងប្រាក់ខែដល់កម្មករ
ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិមួយ បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់នៅអឺរ៉ុបឲ្យធ្វើការទាម ទារឲ្យកម្មករធ្វើការរោងចក្រកាត់ដេរទទួលបានប្រាក់ខែដែលអាចរស់ នៅបាន។
ការអំពាវនេះ ធ្វើឡើងបន្ទាប់មានការរលំបាក់អគាររោង ចក្រកាត់ដេរកម្ពស់ ៨ជាន់នៅប្រទេសបង់ក្លាដេស ដែលបណ្តាលឲ្យកម្មករជាង ៤១០នាក់បាត់បង់ជីវិត និង ១៤៩នាក់ផ្សេងទៀតបាត់ខ្លួន។
មាន របាយការណ៍ថាកម្មករ រាប់ពាន់នាក់ទទួលបានប្រាក់ខែតែជាង ៦០ដុល្លារប៉ុណ្ណោះក្នុងមួយខែ ដែលតួលេខនេះធ្វើឲ្យមេដឹកនាំសាសនាកាតូលិកដ៏ធំនៅពិភពលោកគឺ សម្តេចប៉ាប Francis រៀបរាប់ថាជាលក្ខខណ្ឌការងារដូចជាទាសករ។
លោក Neil Thorns មកពីភ្នាក់ងារវិហារកាតូលិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិបានមាន ប្រសាសន៍ថា អ្នកប្រើប្រាស់ត្រូវតែធ្វើការទាមទារដល់ពាណិជ្ជករនៅអឺរ៉ុប ដើម្បីធានាឲ្យបានថា ក្រុមហ៊ុនផ្គត់ផ្គង់របស់ពួកគេផ្តល់ប្រាក់ខែដែលអាចរស់នៅបានដល់ កម្មករ៕ (Radio Australia)