ប្រធានាធិបតីចិន និង​ក្រុមគណៈប្រតិភូធ្វើ​ទស្សនៈកិច្ចនៅកម្ពុជា

នៅ​ ​ថ្ងៃ​ទី​៣០ ​​មីនា ២០១២នេះ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក ហ៊ូ ជិនតាវ​​ និង​ក្រុម​គណៈ​ប្រតិភូ នឹង​មក​ដល់​ប្រទេស​កម្ពុជានៅ​វេលាម៉ោង​ប្រមាណ ៥​ល្ងាច​។

លោក ហ៊ូ ជិនតាវ និង​គណៈ​ប្រតិភូ គ្រោង​នឹង​ជួប​ជាមួយ​ព្រះ​មហាក្សត្រ ព្រះ​បរមនាថ ព្រះ​បាទ នរោត្ដម សីហមុនី លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា លោក ជា ស៊ីម និង​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន ព្រម​ទាំង​គ្រោង​នឹង​អញ្ជើញ​ចូល​រួម​គោរពវិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈ​ពេល ៤​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​៣០ មីនា ដល់​ថ្ងៃ​ទី​២ មេសា  ។

ការ​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា របស់​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ និង​ក្រុម​គណៈ​ប្រតិភូ​នេះ គឺ​តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ ព្រះ​បរមនាថ ព្រះបាទ នរោត្ដម សីហមុនី៕

 

Related Articles

Back to top button
Close
Close